ថៃ៖ អាចនិយាយបានថា កាលពីមុននេះ បានធ្វើឲ្យហ្វេនៗមួយចំនួន ចាប់អារម្មណ៍ទៅលើរឿងរ៉ាវរបស់ លោក Bird ដែលជាមិត្តប្រុស តារាស្រី Tangmo នៅពេលត្រូវបានគេទម្លាយថា រូបលោកមានសង្សារថ្មីហើយ ប៉ុន្តែ ក៏ត្រូវបានបដិសេដដោយម្ចាស់ខ្លួនផ្ទាល់។
ដោយឡែក ថ្មីៗនេះ រឿងរ៉ាវរបស់ Bird ក៏ត្រូវបានគេយកចិត្តទុកដាក់សាជាថ្មី ក្រោយពីមានអ្នកព័ត៌មាន បាននិយាយជាមួយនឹងម្តាយរបស់ Tangmo អំពីបញ្ហារបស់ Bird ដែលក្នុងនោះដែរ អ្នកម្ដាយរបស់តារាស្រីរូបនេះ បានរៀបអំពីគូស្នេហ៍កូនស្រីខ្លួនថា Bird នៅតែដូចដើម ដោយមិនចង់បានអ្វីពីអ្នករាល់គ្នានោះទេ និងនៅតែគិតគូរអំពី Tangmo។ ហើយចំពោះរឿងសង្សារថ្មីនោះ អ្នកស្រីបានបញ្ជាក់ថា Bird នៅមិនទាន់មាននោះទេ ព្រមទាំងរៀបរាប់ពីចរិតស្លូតបូតរបស់ Bird ទៀតផង។
ប៉ុន្តែ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត គឺនៅពេលដែលម្ដាយ Tangmo ត្រូវបានគេសួរនាំអំពីរឿងចែកលុយនោះ អ្នកស្រីក៏បាននិយាយថា ខ្លួនក៏មានបំណងចែករំលែកជាមួយ Bird ដែរ ដោយចង់ឲ្យBird យកលុយនោះ ទៅធ្វើអាវយឺតសម្រាប់លក់។ តែទោះជាយ៉ាងណា អ្នកស្រីបានបង្ហើបថា Bird មិនទទួលលុយនោះទេ ៕
ប្រភព៖ Thairath
សូមទស្សនារូបភាពខាងក្រោម៖