តៃវ៉ាន់៖ អាចនិយាយបានថា តារាស្រី Ruby Lin ហៅ ចៀវៃ និង លោក Wallace Huo គឺជាគូស្វាមីភរិយាដ៏ល្បីល្បាញ នៅក្នុងសិល្បៈកម្សាន្ត ដោយមុនពេលរៀបការ អ្នកទាំងពីរ គឺជាមិត្តភក្តិដ៏ជិតដិតនឹងគ្នា អស់រយៈពេលជាច្រើនឆ្នាំ ផងដែរ។
ដោយឡែក ថ្មីៗនេះ ស្រាប់តែមានរូបភាពពីតារាប្រុសស្រីមួយគូនេះ កាលពី ១៤ ឆ្នាំមុន ដោយនៅក្នុងពេលនោះដែរ អ្នកទាំងពីរ គឺគ្រាន់តែជាមិត្តរួមការងារនឹងគ្នាប៉ុណ្ណោះ។ ម៉្យាងវិញទៀត នៅក្នុងរូបភាពនោះដែរ គឺពិតជាគួរឱ្យចាប់អារម្មណ៍បំផុត ក្នុងពេលដែលអ្នកទាំងពីរ កំពុងតែថតរូបជាមួយគ្នាយ៉ាងជិតស្និទ្ធ ប៉ុន្តែ លោក Wallace Huo បែរមានការខ្មាស់អៀន និង លេងទឹកមុខហាក់មិនមានអារម្មណ៍អ្វីទាំងអស់ នៅពេលកំពុងតែឱបនារីដ៏ស្រស់ស្អាតម្នាក់ ផងដែរ។
យ៉ាងណាមិញ ក្រៅពីអាកប្បកិរិយាដ៏ត្រជាក់របស់ Wallace Huo ដែលមើលទៅដូចជាគ្មានអារម្មណ៍អ្វីនោះ ក៏មានអ្នកគាំទ្រជាច្រើន បានចូលមកកោតសរសើរទៅលើសម្រស់របស់អ្នកទាំងពីរ កាលពី ១៤ ឆ្នាំមុននេះ ជាមួយនឹងមុខមាត់ស្រស់ស្អាត ស្បែករលោង និងមានរាងតូចស្លីមដ៏ទាក់ទាញបែបនេះ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖