Mark បង្ហើបច្បាស់ៗ ពីគម្រោងរៀបការហើយ - TrueID

Mark បង្ហើបច្បាស់ៗ ពីគម្រោងរៀបការហើយ

June 3, 2022

ថៃ៖ អាចនិយាយបានថា វាពិតជាពេលវេលា ដែលធ្វើឲ្យហ្វេនៗជាច្រើន មានអារម្មណ៍ពេញចិត្តបំផុត បន្ទាប់ពី តារាសម្តែង លោក Mark Prin លុតជង្គង់សុំ Kimberley រៀបការ នៅកណ្តាលបរិយាកាសយ៉ាងរ៉ូមែនទិក នៅប្រទេសស្វីស និងជាពេលវេលាដ៏អស្ចារ្យ ដែលអ្នកទាំងពីរនឹងចងចាំរហូទទៅ។

យ៉ាងណមិញ ថ្មីៗនេះ យោងតាមទីភ្នាក់ងារព័ត៌មានមួយ បានបង្ហាញពីកិច្ចសម្ភាសន៍ជាមួយ លោក Mark Prin អំពី ពិធីមង្គលការរបស់លោក និងគូស្នេហ៍ ហើយក្នុងនោះ តារាប្រុសរូបនេះ បានបង្ហាញថា ខ្លួនមានការពិភាក្សាជាមួយគ្រូហើយ ហើយក៏ត្រូវធ្វើនៅឆ្នាំក្រោយ ដោយសារតែឆ្នាំ​នេះ​ អ្នកទាំងពីរ មានការងារថតរឿង​ភាគ។ 

មិនត្រឹមតែប៉ុណ្ណោះ នៅពេលសួរនាំពី ផ្ទះរៀបការរបស់អ្នកទាំងពីរ លោក Mark Prin បានបញ្ជាក់ថា ​នៅ​មិនទាន់​បញ្ចប់រួចរាល់នោះទេ ហើយរំពឹងថា នឹងអាចបញ្ចប់នៅចុងឆ្នាំនេះ ទៀតផង ខណៈដែលម្ចាស់ខ្លួន នៅមិន​ទាន់បង្ហើបពីតម្លៃនៅឡើយទេ ដោយគ្រាន់តែចង់ឲ្យអ្នកគ្រប់គ្នាបានទស្សនាពី ទិដ្ឋភាពផ្ទះរបស់លោក តែប៉ុណ្ណោះ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Mark
Mark
MarK
MarK
Mark និង Kimberley
Mark និង Kimberley
Mark និង Kimberley
Mark និង Kimberley
ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...