មិនទាន់ឃើញស្វាមីផង Jang Nara បង្ហើបថ្ងៃរៀបការហើយ - TrueID

មិនទាន់ឃើញស្វាមីផង Jang Nara បង្ហើបថ្ងៃរៀបការហើយ

June 17, 2022

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ១៦ មិថុនា កន្លងទៅនេះ យោងតាមសារព័ត៌មាន YTN News បានបង្ហោះរូបថត កាតអាពាហ៍ពិពាហ៍របស់តារាស្រី Jang Nara រួមជាមួយនឹងព័ត៌មានមួយចំនួន អំពីអាពាហ៍ពិពាហ៍របស់នាង ដែលធ្វើឲ្យហ្វេនៗកាន់តែចាប់អារម្មណ៍ និងចង់ដឹងពីរឿលម្អិតក្នុងកម្មវិធីពិសេសមួយនេះរបស់នាង។ 

យ៉ាងណាមិញ នៅក្នុងនោះ បានឲ្យដឹងថា ពិធីមង្គលការរបស់ Jang Nara នឹងត្រូវធ្វើឡើង នៅម៉ោង ៦ ល្ងាច ក្នុងថ្ងៃទី ២៦ មិថុនាខាងមុខនេះ ក្នុងទីក្រុងសេអ៊ូល។

ជាពិសេស កាតអាពាហ៍ពិពាហ៍របស់តារាស្រីរូបនេះ ត្រូវបានរចនាឡើងយ៉ាងសាមញ្ញ ដែលជាផ្ទាំងពណ៌ស មានឈ្មោះកូនកំលោះនិងកូនក្រមុំ រូបគំនូរ កាន់ដៃគ្នា រួមទាំងមានសារសរសេរថា «យើងរៀបការហើយ»។

លើសពីនេះ គេ​បានដឹងទៀត​ថា អនាគតស្វាមី​របស់ Jang Nara គឺជា​អ្នក​ថត​រូប​ វ័យក្មេង​ជាងនាងដល់ទៅ ៦ឆ្នាំ ដោយ អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា ​ក្នុង​ពេល​ថត​រឿងមួយដែលសម្ដែងដោយរូបនាងផ្ទាល់ទៀតផង។ យ៉ាងណាមិញ ដោយសារតែខាងកូនកំលោះមិនមែនជាតារាល្បី ទើប Jang Nara សុំមិនបញ្ចេញអត្តសញ្ញាណស្វាមី ហើយពិធីមង្គលការរបស់អ្នកទាំងពីរ ក៏បានធ្វើឡើងជាលក្ខណៈឯកជនផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Jang Nara
Jang Nara
Jang Nara
Jang Nara
Jang Nara
Jang Nara
Jang Nara
Jang Nara
Jang Nara
Jang Nara
រូបភាព
រូបភាព
ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...