បរទេស៖ កាលពីថ្មីៗនេះ មានការចាប់អារម្មណ៍ជាខ្លាំង ដែលមហាជន ប្រទះឃើញ តារាចម្រៀងម្ចាស់បទ «Peaches» លោក Justin Bieber បានពាក់ស្បែកជើង ដូចសំបកដបទឹក ជាមួយនឹងការបង្ហាញខ្លួន ជាតារាម៉ូដែល បង្ហាញមូ៉ដរដូវកាលថ្មី។
មែនទែនទៅ នេះមិនមែនលើកទីមួយនោះទេ ដែលតារាប្រុសរូបនេះ បានស្លៀកពាក់ តុបតែងខ្លួន ជាមួយនឹងបែបប្លែកៗ ទទួលបានចាប់អារម្មណ៍យ៉ាងឆាប់រហ័ស ជាមួយនឹងគំនិត នឹកស្មានមិនដល់ របស់ប្រ៊េនលំដាប់ Balenciaga មួយនេះ។
ជាមួយនឹង ការបង្ហាញខ្លួនជាលើកដំបូងក្នុងម៉ូដថ្មីនេះ តារាប្រុសរូបនេះ បានទាមទារការចាប់អារម្មណ៍ មិនចេះតិច ជាមួយនឹងស្បែកជើងមួយនឹងនេះ ដោយត្រូវបានតាំង នៅក្នុងហាងនានា របស់ Balenciaga នៅលើពិភពលោក នាពេលខានមុខ ជាមួយនឹងការលក់ចេញតម្លៃជាង ៩០០ ដុល្លារអាមេរិក៕
សូមទស្សានរូបភាពខាងក្រោម៖