ថៃ៖ អាចនិយាយបានថា វាគឺជាបញ្ហាដែលមនុស្សជាច្រើន នៅតែយកចិត្តទុកដាក់ លើករណី ម.រ.ណ.ភាពរបស់តារាសម្តែងស្រី Tangmo ដែលពួកគេបានចាត់ទុកថា វានៅតែជារឿងអាថ៌កំបាំង ក៏ដូចជានៅតែព្យាយាមទាមទាររកយុត្តិធម៌សម្រាប់ Tangmo ជាបន្តបន្ទាប់។
ក្នុងនោះដែរ ទន្ទឹមនឹងនោះ ក៏នៅមានព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍មួយទៀត ដែលបណ្ដាហ្វេនៗជាច្រើន ចេញមកចោទសួរទៅលើ អ្នកស្រី Panida ដែលត្រូវបានគេស្គាល់ថា អ្នកស្រីគឺជាម្ដាយរបស់ Tangmo ថាតើអ្នកស្រីគឺជាម្ដាយបង្កើតរបស់នាងពិតដែរឬយ៉ាងណា ព្រោះតែឯកសារមិនច្បាស់លាស់ ផងដែរ។
យ៉ាងណាមិញ ថ្មីៗនេះ Anna ដែលជាមិត្តជិតស្និទ្ធរបស់ Tangmo ស្រាប់តែបានចេញមុខ មកបកស្រាយរឿងនេះ ដោយបានលាតត្រដាង ពីរឿងដែលខ្លួន ធ្លាប់បាននិយាយជាមួយ Tangmo ពីម្តាយនាង។ ក្នុងនោះដែរ Anna បានលើកឡើងថា រឿង Tangmo និងម្ដាយ នាងធ្លាប់បានសួរមិត្តរបស់ខ្លួនរួចទៅហើយ ព្រោះដំណឹងនេះបានកើតឡើង កាលពី១០ឆ្នាំមុន ហើយតារាស្រី Tangmo ក៏បានបញ្ជាក់ថា អ្នកស្រីគឺជាម្ដាយពិតប្រាកដ។
តែទោះជាយ៉ាងណាក៏ដោយ Anna ក៏បានបន្ថែមទៀតថា នាងអាចប្រាប់ពីព័ត៌មានតាមដែលបានដឹងតែប៉ុណ្ណោះ ប៉ុន្តែប្រសិនបើ ចង់ឲ្យប្រាកដជាងនេះ គឺមានតែទៅធ្វើតេស្ត DNA ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖