មិនទាន់ឃើញកោះត្រើយមែន តែAnniversary ១១ឆ្នាំ សង្សារនាង នៅតែឲ្យនាងរំភើប - TrueID

មិនទាន់ឃើញកោះត្រើយមែន តែAnniversary ១១ឆ្នាំ សង្សារនាង នៅតែឲ្យនាងរំភើប

January 27, 2023

ថៃ៖ គឺជាគូស្នេហ៍ដ៏ល្បីមួយគូនៅក្នុងវិស័យសិល្បៈកម្សាន្តថៃ ដែលបណ្ដាហ្វេនៗចូលចិត្តតាមដានមិនចាញ់គូស្នេហ៍ដទៃផ្សេងទៀត រវាងតារាស្រី Yaya និង លោក Nadech ដែលអ្នកទាំងពីរបានសាងទំនាក់ទំនងដ៏ផ្អែមល្ហែមជាច្រើនឆ្នាំមកនេះ រហូតធ្វើឲ្យអ្នកគាំទ្រកំពុងរងចាំពីដំណឹងល្អរបស់អ្នកទាំងពីរ។

ដោយឡែក ថ្មីៗនេះ តារាស្រី Yaya ស្រាប់តែបានចេញមកទាញយកចំណាប់អារម្មណ៍ទស្សនិកជនជាខ្លាំង ក្រោយពីបានបើកបង្ហើប អំពី​ពេល​វេលា​ដ៏​ល្អូកល្អើនរបស់ខ្លួន និងគូស្នេហ៍ ជាមួយនឹង​​ដំណើរ​ទៅ​កម្សាន្ត ​នៅ​ប្រទេស​ស្វីស។

អ្វីដែលគួរឲ្យយកចិត្តទុកដាក់នោះគឺ តារាស្រីរូបនេះ បានបង្ហាញនៅក្នុងបទសម្ភាសន៍ថា គូស្នេហ៍របស់ខ្លួន លោក Nadech បានធ្វើការភ្ញាក់ផ្អើលយ៉ាងពិសេសដល់នាង ដោយបានជូនខ្សែកពេជ្រជាកាដូ ក្នុងឱកាសគម្រប់ខួបស្នេហ៍ ១១ឆ្នាំ​។ ជាពិសេស នាងថែមទាំងបានបញ្ជាក់ទៀតថា ខ្សែកពេជ្រមួយនេះ គូស្នេហ៍របស់នាង លោក Nadech បានចេញម៉ូតដោយខ្លួនឯងសម្រាប់នាង ដែលធ្វើឲ្យតារាស្រីរូបនេះ ពេញចិត្តជាទីបំផុត៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Yaya និង គូស្នេហ៍
Yaya និង គូស្នេហ៍
Yaya និង គូស្នេហ៍
Yaya និង គូស្នេហ៍
Yaya និង គូស្នេហ៍
Yaya និង គូស្នេហ៍
Yaya និង គូស្នេហ៍
Yaya និង គូស្នេហ៍
Yaya និង គូស្នេហ៍
Yaya និង គូស្នេហ៍
Yaya 
Yaya 
Yaya
Yaya
ទាក់ទងជាមួយ:
តារាថៃរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...