ដោយសារមានអ្នកការពារជាង១០នាក់ បវរកញ្ញាថៃ Engfa ត្រូវគេថាឲ្យបែបនេះ - TrueID

ដោយសារមានអ្នកការពារជាង១០នាក់ បវរកញ្ញាថៃ Engfa ត្រូវគេថាឲ្យបែបនេះ

September 20, 2022

ថៃ៖ កាលពីថ្ងៃទី ១៩ ខែកញ្ញាកន្លងទៅ យោងតាមកាសែតក្នុងស្រុកថៃ បានចុះផ្សាយពី Engfa Waraha ដែលត្រូវបានគេស្គាល់ថា ជា Miss Grand Thailand ២០២២ ដោយរូបនាងបានរងការរិះ.គ.ន់ ពីរឿងដែលត្រូវបានហ៊ុំព័ទ្ធដោយបុគ្គលិកសន្តិសុខពេលដើរទិញឥវ៉ាន់។

ក្នុងនោះដែរ តាមរយៈវីដេអូដែលថតបានពីទិដ្ឋភាពរបស់ Engfa Waraha បានបង្ហាញឲ្យឃើញថា បវរកញ្ញារូបនេះ ត្រូវបានក្រុមសន្តិសុខ ជាង១០នាក់ ដើរហែហមការពារ នៅមជ្ឈមណ្ឌលលក់ទំនិញមួយកន្លែង ដែលសកម្មភាពបែបនេះ ហាក់កំពុងតែរីករាលដាលនៅលើបណ្តាញសង្គមថៃ និងទាក់ទាញការរិះ.គ.ន់ចម្រុះ ដោយមានមតិមួយចំនួនបានលើកឡើង ថាតើនាងបានធ្វើអ្វីខ្លះទៅហេតុអី បានជាត្រូវមានមនុស្សការពារច្រើនយ៉ាងនេះ។

យ៉ាងណាមិញ ក៏នៅមាន​ទស្សនិកជន​ជាច្រើន បានចេញ​មុខ​ការពារ Engfa Waraha ដោយបាននិយាយប្រកែកទៅវិញ​ថា ការ​ការពារ​របស់​នាង ​គឺ​ជា​ការ​ចាំ​បាច់​ដើម្បី​ជៀស​វាង​ ពីអ្នកគាំទ្រ​ជ្រុល​និយម ក៏ដូចជាមនុស្សមានបំណងមិនល្អ ដែលអាចបង្កឱ្យមានសំឡេងរំខាននៅក្នុងហាងទំនិញ ដូច្នេះហើយ វាគឺជាការចាំបាច់សម្រាប់នាង ក្នុងការការពារ។

គួរបញ្ជាក់ផងដែរថា Engfa Waraha បានទទួលភាពល្បីល្បាញ នៅពេលដែលនាងបានឈ្នះការប្រលង Miss Grand Thailand ២០២២ ហើយកាលពីមុននោះ នាងក៏បានចូលរួមក្នុងការប្រលង The Voice Thailand ឆ្នាំ ២០១៨ និងបានចេញនូវផលិតផលចម្រៀងមួយចំនួន ផងដែរ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Miss Grand Thailand 2022
Miss Grand Thailand 2022
Miss Grand Thailand 2022
Miss Grand Thailand 2022
Miss Grand Thailand 2022
Miss Grand Thailand 2022
Miss Grand Thailand 2022
Miss Grand Thailand 2022
Miss Grand Thailand 2022
Miss Grand Thailand 2022
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...