តៃវ៉ាន់៖ ថ្មីៗនេះ យោងតាមទំព័រ 163 បានរាយការណ៍ថា តារាសម្ដែងស្រី Barbie Hsu បានចាកចេញពីផ្ទះវីឡាដែលអតីតស្វាមីរបស់នាង លោក Wang Xiaofei បានទិញ និងបានផ្លាស់ទីទៅអចលនទ្រព្យមួយផ្សេងទៀត នៅក្រោមឈ្មោះរបស់នាង ដែល ផ្ទះថ្មីរបស់ តារាស្រីរូបនេះ មានទីតាំងនៅក្នុងបរិវេណជិត សារមន្ទីរសិល្បៈ។
ក្នុងនោះដែរ តាមរយៈប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ បានឲ្យដឹងថា តារាស្រី Barbie Hsu បានចាកចេញពីផ្ទះដែលនាងធ្លាប់រស់នៅអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារតែ មានអ្នកថតរូប paparazzi តែងតែនៅជុំវិញផ្ទះរបស់នាង។ ហើយនេះ គឺជាផលប៉ះពាល់ដល់ជីវិតឯកជនរបស់ Barbie Hsu ផងដែរ។
គួររំឮកផងដែរថា កាលពីពេលកន្លងមក តារាស្រី Barbie Hsu តែងតែចង់ការពារកេរ្តិ៍ឈ្មោះស្វាមីថ្មីរបស់នាង ខណៈដែលអតីតស្វាមីធ្លាប់បានរិះគន់ប្ដីថ្មី ថាជាអ្នកដែលរស់នៅ ប្រើផ្ទះ និងគ្រឿងសង្ហារិមដែលអតីតស្វាមី បានទុកចោល។ ម៉្យាងវិញទៀត ដោយសារតែមិនចង់ឲ្យមាន រឿងអា.ស្រូ.វជាមួយអតីតស្វាមី ដែលធ្វើឲ្យប៉ះពាល់ដល់ជីវិតគូស្វាមីភរិយាថ្មីថ្មោងនោះ ទើបតារាស្រីរូបនេះ បានសម្រេចចិត្តផ្លាស់ចេញពីកន្លែងចាស់៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖