ក្ដីសុខខ្លាំងណាស់ Koi បង្ហាញរូបភាពពោះធំ ខណៈជិតគ្រប់ខែ - TrueID

ក្ដីសុខខ្លាំងណាស់ Koi បង្ហាញរូបភាពពោះធំ ខណៈជិតគ្រប់ខែ

August 4, 2021

ថៃ៖ គឺជាអ្នកម្តាយរូបស្រស់ថ្មីម្នាក់ នៅក្នុងសិល្បៈកម្សាន្ត ចំពោះ តារាស្រី Koi Ratchawin ដែលជាភរិយារបស់តារាចម្រៀង លោក Toon Bodyslam ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើន កាន់តែតាមដាននៅក្នុងពេលដែលនាងកំពុងតែពរពោះកូនដំបូង ទៅលើសកម្មភាពដែលបានបង្ហាញជាបន្តបន្ទាប់ នៅលើបណ្ដាញសង្គម។

មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្មី តារាស្រីរូបនេះ ស្រាប់តែចេញមកបង្ហោះរូបភាពជាច្រើនសន្លឹក តែងខ្លួនស៊ិចស៊ីមិនធម្មតា បង្ហាញពីពោះធំរបស់ខ្លួន ខណៈពេលមានផ្ទៃពោះ ៧ ខែ ជាពិសេស នាងព្រមទាំងបង្ហាញពីការរៀបចំខ្លួនរួចជាស្រេច ក៏ដូចជា គ្រឿងប្រើប្រាស់ផ្សេងៗសម្រាប់ការសម្រាលកូន នៅពេលខាងមុខនេះ។ 

ម៉្យាងវិញទៀត នៅក្នុងនោះដែរ បើទោះបីជា Koi Ratchawin បាននិយាយថា ទម្ងន់របស់នាង បានឡើងដល់ ១០ គីឡូក្រាមក៏ដោយ ប៉ុន្តែមើលទៅរូបរាងរបស់នាងនៅតែស្រស់ស្អាតដដែល ដែលកំពុងតែទទួលបានការពេញចិត្តយ៉ាងពីអ្នកគាំទ្រជាច្រើន ផងដែរ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Koi និង ស្វាមី
Koi និង ស្វាមី
Koi និង ស្វាមី
Koi និង ស្វាមី
Koi និង ស្វាមី
Koi និង ស្វាមី
រូបភាព Koi បង្ហាញពេលមានផ្ទៃពោះ ៧ ខែ
រូបភាព Koi បង្ហាញពេលមានផ្ទៃពោះ ៧ ខែ
រូបភាព Koi បង្ហាញពេលមានផ្ទៃពោះ ៧ ខែ
រូបភាព Koi បង្ហាញពេលមានផ្ទៃពោះ ៧ ខែ
រូបភាព Koi បង្ហាញពេលមានផ្ទៃពោះ ៧ ខែ
រូបភាព Koi បង្ហាញពេលមានផ្ទៃពោះ ៧ ខែ
រូបភាព Koi បង្ហាញពេលមានផ្ទៃពោះ ៧ ខែ
រូបភាព Koi បង្ហាញពេលមានផ្ទៃពោះ ៧ ខែ
ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...