ភ្នំពេញ៖ ទស្សនិកជនប្រាកដជាបានស្គាល់ច្បាស់ហើយនូវគូស្នេហ៍មួយគូដែលផ្អែមល្ហែម គឺអ្នកនាង ទេព បូព្រឹក្ស ម្ចាស់បទ (វីរៈនារី)និងលោក ងួន ចាន់ដេវីត ហៅលោក (ជី ដេវីត) ម្ចាស់បទ(រាំញីកែងជើង) ជាតារាចម្រៀងឯករាជ្យដែលសព្វថ្ងៃអ្នកទាំងពីររូប បានសាងភាពល្បីល្បាញជាច្រើនឆ្នាំមកដល់បច្ចុប្បន្ននិងរស់នៅជាមួយជីវិតដែលមានជីវភាពស្តុកស្តម្ភ រសនិយមផងដែរ។
យ៉ាងណាមិញ កាលពីយប់មិញនេះ អ្នកទាំងពីរបានប្រារព្ធកម្មវិធីមួយ ជាកម្មវិធីការទស្សន៍ទាយថាកូនរបស់ពួកគេភេទ(ប្រុស ឬក៏ ស្រី) ដែលមានតារាចម្រៀង តារាសម្ដែងល្បីៗមិត្តភក្តជាច្រើនរូបបានទៅចូលរួមកម្មវិធីនោះយ៉ាងច្រើនកុះករក្នុងកម្មវិធីនោះ ទេព បូព្រឹក្ស បាននិយាយថា៖
នៅក្នុងទិដ្ឋភាពកម្មវិធី មើលទៅពិតជាមានភាពសប្បាយរីករាយ និងមានអ្នកចូលរួមត្រេកអរអបអរសាទទៅដល់អ្នកទាំងពីរ ថែមទាំងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅដល់មហាជនជាអ្នកគាំទ្រដែលក្នុងកម្មវិធីពួកគេសុទ្ធតែមានការឈ្នះមាស ដល់អ្នកចូលរួមបែបនេះជាកាដូ។គួរបញ្ជាក់ ពួកគេទាំងពីររូបនេះ ទទួលបានកូនប្រុសជាទីស្រឡាញ់ជាចំណងដៃរបស់អ្នកទាំងពីរ ដែលទទួលបានពាក្យជូនពរពីមិត្តរួមអាជីពនិងអ្នកគាំទ្ររបស់អ្នកទាំងពីរជាច្រើនផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖