លោក អ៉ិន សុភិន ប្រកាសលាឈប់ពី តំណែងអ្នកដឹកនាំ MGC - TrueID

លោក អ៉ិន សុភិន ប្រកាសលាឈប់ពី តំណែងអ្នកដឹកនាំ MGC

December 15, 2022

រាជធានីភ្នំពេញ ៖ ពិតណាស់ លោក អ៉ិន សុភិន ជាម្ចាស់ផលិតកម្មមហាហង្ស និងជាសិល្បករល្បីឈ្មោះបោះសម្លេងក្នុងវិថីសិល្បៈ ដែលបានដឹកនាំរឿងភាគជាច្រើន ឲ្យទទួលការគាំទ្រពីសាធារណជនខ្មែរ ព្រមជាមួយគ្នានេះ រូបលោកក៏ត្រូវគេស្គាល់ច្បាស់ជា អ្នកដឹកនាំកម្មវិធីប្រកួតសម្រស់ Miss Grand Cambodia អស់រយៈពេល៤ឆ្នាំមកហើយ។

បើទោះបី ក្នុងរយៈពេលនៃការចាត់ចែងរបស់រូបលោក កម្មពិធីមួយនេះរងមតិរិះគន់យ៉ាងណាក្តី ប៉ុន្តែងាកទៅមើលពីលទ្ធផលនៃបវរកញ្ញាMGCកន្លងទៅ ពិតជាមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ពីមួយឆ្នាំទៅមួយឆ្នាំពោរពេញដោយសមត្ថភាពគ្រប់ៗគ្នា។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ កាលពីយប់មិញនេះ លោក អ៉ិន សុភិន បានប្រកាសដកខ្លួនពីតំណែងអ្នកគ្រប់គ្រងរបស់ ការប្រកួតសម្រស់ Miss Grand Cambodia នៅឆ្នាំ២០២៣នេះ ដោយលើកមូលហេតុថា រូបលោកចង់សម្រាកពីការងារផ្នែកនេះ ដោយបង្ហោះសារថា ៖

ជាក់ស្តែង ក្រោយទទួលដំណឹងនេះ អ្នកគាំទ្រការប្រកួត MGC និងបវរកញ្ញាជាច្រើន បង្ហាញភាពសោកស្តាយជាខ្លាំង ព្រោះរយៈពេលប៉ុន្មានឆ្នាំនេះ មហាជនឃើញច្បាស់ពីការខិតខំប្រឹងប្រែង និងការលះបង់របស់រូបលោក ក្នុងការដឹកនាំកម្មពិធីខ្នាតអន្តរជាតិនេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  លោក អ៉ិន សុភិន
  លោក អ៉ិន សុភិន
  លោក អ៉ិន សុភិន
  លោក អ៉ិន សុភិន
  លោក អ៉ិន សុភិន
  លោក អ៉ិន សុភិន
  លោក អ៉ិន សុភិន និងកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី
  លោក អ៉ិន សុភិន និងកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី
សំណេរលោក អ៉ិន សុភិន
សំណេរលោក អ៉ិន សុភិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...