អបអរសាទរ មុននេះបន្តិច ឆដា មុនីនាថ បានគ្រងមកុដ លេីឆាកអន្តរជាតិ លេីកមុខមាត់ខ្មែរទៀតហេីយ - TrueID

អបអរសាទរ មុននេះបន្តិច ឆដា មុនីនាថ បានគ្រងមកុដ លេីឆាកអន្តរជាតិ លេីកមុខមាត់ខ្មែរទៀតហេីយ

February 5, 2023

ម៉ាឡេស៊ី: ពិតជារឿងដ៏គួរឲ្យរំភើបដែលបវរកញ្ញាវ័យក្មេងកម្ពុជា ឆដា មុនីនាថ ប្រកួតយកឈ្នះមកុដឯកពីកម្មវិធីលំដាប់ថ្នាក់អន្តរជាតិ Little Miss Global មុននេះបន្តិច នៅប្រទេសម៉ាឡេស៊ី។

យ៉ាងណាមិញ អំឡុងពេលប្រកួតលើឆាក  Little  Miss Global នាថ នាងពិតជាបានតាំងចិត្ត ខិតខំប្រឹងប្រែងបង្ហាញសមត្ថភាពអស់ពីកម្លាំងកាយចិត្ត រហូតអាចឲ្យនាងទទួលបានលទ្ធផលជាទីគាប់ចិត្តបានយ៉ាងដូច្នេះ។ 

គួរបញ្ជាក់ផងដែរថា មុនីនាថ ជាបវរកញ្ញាវ័យក្មេងកម្ពុជាដំបូងគេបង្អស់ ដែលបានឈ្នះមកុដ little Miss Global។ លទ្ធផលដែលនឹកស្មានមិនដល់នេះ បានធ្វើឲ្យមហាជន មានមោទនភាពលើរូបនាងគ្រប់ៗគ្នា ខណៈអាចយកឈ្នះក្លាយជាម្ចាស់ជ័យលាភីឯកដូច្នេះ៕ 

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...