លេចមុខតួឯកស្រីក្នុងរឿង«កែវមុខសេះ» ប្រកួតធីតាឯកសង្ក្រាន្តឆ្នាំនេះ - TrueID

លេចមុខតួឯកស្រីក្នុងរឿង«កែវមុខសេះ» ប្រកួតធីតាឯកសង្ក្រាន្តឆ្នាំនេះ

January 2, 2023

ភ្នំពេញ៖ អាចនិយាយបានថា​ ប្រិយមិត្តដែលធ្លាប់បានតាមដានទស្សនារឿងភាគបុរាណខ្មែរ «នាងកែវមុខសេះ» ប្រាកដជាបានស្គាល់តួឯកស្រីកញ្ញា ថុន មរកត។ ពិតណាស់ បើទោះបីរឿងមួយនេះ ជារឿងទីមួយដែលនាងបានសម្ដែង ប៉ុន្តែគេឃើញនាងពិតជាធ្វើបានយ៉ាងល្អគួរឲ្យសរសើរ។

លើសពីនេះទៅទៀត ក្នុងរឿងភាគបុរាណនេះ គេដឹងថាតារាពន្លកថ្មីរូបនេះសម្ដែងជា៣តួអង្គ ដែលមានអត្តចរិតខុសៗគ្នាផងដែរ។ បន្ទាប់ពីបានបង្ហាញមុខលើរឿង«នាងកែវមុខសេះ»រួច បច្ចុប្បន្នគេឃើញតារាស្រីវ័យក្មេងរូបនេះ ពិតជាទទួលបានប្រជាប្រិយភាពខ្លាំង។ មិនតែប៉ុណ្ណោះ កញ្ញា​ ថុន មរកត ក៏កាន់តែក្ដោបបានទីផ្សារសិល្បៈច្រើនជាងមុនគួរឲ្យកត់សម្គាល់។ 

ជាមួយគ្នានេះដែរ ថ្មីៗនេះ កញ្ញា​ ថុន មរកត បានធ្វើឲ្យមហាជន និងហ្វេនៗភ្ញាក់ផ្អើល ខណៈនាងបានពាក្យចូលរួមប្រកួតក្នុងកម្មវិធី ធីតាឯកសង្ក្រាន្តរដូវកាលទី៤។ ក្នុងនោះដែរ បច្ចុប្បន្ននាងបានជាប់ឈានទៅវគ្គបន្ទាប់ជុំTop90។ ស្របពេលដែលតារារូបនេះ ជាប់ទៅកាន់វគ្គបន្តជាមួយនឹងកម្មវិធីមួយនេះ គេឃើញមានហ្វេនៗជាច្រើន បានចូលទៅcomment ជូនពររូបនាង ឲ្យជាប់ក្លាយជាម្ចាស់ជ័យលាភីស្ទើរគ្រប់គ្នាតែម្ដង៕ 

សូមទស្សនារូបភាពខាងក្រោម៖​

កញ្ញា ថុន មរកត
កញ្ញា ថុន មរកត
កញ្ញា ថុន មរកត
កញ្ញា ថុន មរកត
កញ្ញា ថុន មរកត
កញ្ញា ថុន មរកត
កញ្ញា ថុន មរកត
កញ្ញា ថុន មរកត
កញ្ញា ថុន មរកត
កញ្ញា ថុន មរកត
កញ្ញា ថុន មរកត
កញ្ញា ថុន មរកត
កញ្ញា ថុន មរកត
កញ្ញា ថុន មរកត
កញ្ញា ថុន មរកត
កញ្ញា ថុន មរកត
ទាក់ទងជាមួយ:
តារាខ្មែររូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...