ភ្នំពេញ៖ អាចនិយាយបានថា ប្រិយមិត្តដែលធ្លាប់បានតាមដានទស្សនារឿងភាគបុរាណខ្មែរ «នាងកែវមុខសេះ» ប្រាកដជាបានស្គាល់តួឯកស្រីកញ្ញា ថុន មរកត។ ពិតណាស់ បើទោះបីរឿងមួយនេះ ជារឿងទីមួយដែលនាងបានសម្ដែង ប៉ុន្តែគេឃើញនាងពិតជាធ្វើបានយ៉ាងល្អគួរឲ្យសរសើរ។
លើសពីនេះទៅទៀត ក្នុងរឿងភាគបុរាណនេះ គេដឹងថាតារាពន្លកថ្មីរូបនេះសម្ដែងជា៣តួអង្គ ដែលមានអត្តចរិតខុសៗគ្នាផងដែរ។ បន្ទាប់ពីបានបង្ហាញមុខលើរឿង«នាងកែវមុខសេះ»រួច បច្ចុប្បន្នគេឃើញតារាស្រីវ័យក្មេងរូបនេះ ពិតជាទទួលបានប្រជាប្រិយភាពខ្លាំង។ មិនតែប៉ុណ្ណោះ កញ្ញា ថុន មរកត ក៏កាន់តែក្ដោបបានទីផ្សារសិល្បៈច្រើនជាងមុនគួរឲ្យកត់សម្គាល់។
ជាមួយគ្នានេះដែរ ថ្មីៗនេះ កញ្ញា ថុន មរកត បានធ្វើឲ្យមហាជន និងហ្វេនៗភ្ញាក់ផ្អើល ខណៈនាងបានពាក្យចូលរួមប្រកួតក្នុងកម្មវិធី ធីតាឯកសង្ក្រាន្តរដូវកាលទី៤។ ក្នុងនោះដែរ បច្ចុប្បន្ននាងបានជាប់ឈានទៅវគ្គបន្ទាប់ជុំTop90។ ស្របពេលដែលតារារូបនេះ ជាប់ទៅកាន់វគ្គបន្តជាមួយនឹងកម្មវិធីមួយនេះ គេឃើញមានហ្វេនៗជាច្រើន បានចូលទៅcomment ជូនពររូបនាង ឲ្យជាប់ក្លាយជាម្ចាស់ជ័យលាភីស្ទើរគ្រប់គ្នាតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖