គិតយ៉ាងណា? Jisoo​ និង Hwasa ស្លៀកឈុតដូចគ្នា ប៉ុន្តែ.. - TrueID

គិតយ៉ាងណា? Jisoo​ និង Hwasa ស្លៀកឈុតដូចគ្នា ប៉ុន្តែ..

December 27, 2021

សេអ៊ូល៖ រូបភាពជាច្រើនសន្លឹក នៃតារាសម្តែង ក៏ដូចជាតារាចម្រៀង Jisoo សមាជិកក្រុម BLACKPINK និង Hwasa សមាជិកក្រុម MAMAMOO គឺជា Idol ដ៏ស្រស់ស្អាតពីរដួង បានប្រទះឃើញ បានស្លៀករ៉ូបមូ៉ដដូចគ្នាបេះបិត។

ជាក់ស្តែង នេះបើតាមរូបភាព ពួកគេទាំងពីរ បានជ្រើសរើស រ៉ូបពណ៌ខ្មៅដូចគ្នាជាមួយ នឹងដៃអាវពកដែល Jisoo បានលេចមុខក្នុងសម្រាប់ព្រឹត្តិការណ៍ Jimmy Choo x YK Jeong និង Hwasa សម្រាប់កម្មវិធី Seoul Music Awards ដែលភាព​អស្ចារ្យ​របស់​ពួក​គេ​ពិត​ជា​ខុស​គ្នា។

តួយ៉ាង Jisoo មានភាពស្រទន់ តាមរបត់ នៃសុភាពរមទម្យ ទន់ភ្លន់ជាងមុន ដែលត្រូវនឹងបុគ្គលិកលក្ខណៈរបស់នាង ទន្ទឹមនឹងនោះ Hwasa មើលទៅ មានភាពស៊ិចស៊ី នឹងមើលទៅមានភាពឡូយឆាយ ដែលស៊ីគ្នាទៅនឹង ភាពស៊ីវិល័យ ដែលអ្នកទាំងពីរមើលទៅស្រស់ស្អាតម្យ៉ាងម្នាក់ គ្រាន់តែ ម្នាក់សុភាព ហើយម្នាក់ទៀតមើលទៅស៊ិចស៊ីទៅវិញ៕

ប្រភព៖ Koreaboo

សូមទស្សនារូបភាពខាងក្រោម៖

Hwasa
Hwasa
Jisoo
Jisoo
ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...