រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាប្រុស វី យ៉ារ៉ូ ជាតារាសម្តែង ពិធីករ ដែលបានប្រឡូកក្នុងវិស័យសិល្បៈ តាំងពីរូបលោកនៅក្មេង រហូតមកដល់ពេលនេះ ទៅហើយ យ៉ារ៉ូ នៅតែមិនបាត់បង់តំណែង តារាប្រុសប្រជាប្រិយភាព នៅឡើយ។
ជាមួយគ្នានេះ យ៉ារ៉ូ ក៏ត្រូវគេដឹងថា ជាមនុស្សប្រុសម្នាក់ ដែលចូលចិត្តលេងសើច ហើយជីវិតពិត ក៏ហាក់គ្មានអ្វីគួរឲ្យលាក់បាំងដែរ ដោយរូបលោក មើលទៅជាមនុស្សរីករាយម្នាក់ មិនសូវខ្វាយខ្វល់ពីរឿងស្នេហាឡើយ។
ផ្ទុយទៅវិញ ថ្មីៗនេះ ហ្វេនៗដាក់ការរំពឹងថា តារាប្រុស យ៉ារ៉ូ កំពុងតែមានម្ចាស់បេះដូងរួចទៅហើយ ក្រោយពេល សាម៉ីខ្លួន បានទម្លាយរូបថតប៉ុន្មានសន្លឹក ផ្អែមល្អែមកៀកកើយជាមួយនឹងនារីម្នាក់ ទោះបីជា ពាក់មួកបិទភ្នែក និងពាក់ម៉ាក់បិទមុខជិតក្តី តែគ្រាន់មើល រាងរូវ ក៏ដឹងច្បាស់ថា នារីម្នាក់នេះ គឺស្រស់ស្អាតខ្លាំងណាស់ ប្រសិនជា គូស្នេហ័ពិតប្រាកដនឹងគ្នាមែន អ្នកគាំទ្រគិតថា ស៊ីគ្នាខ្លាំងណាស់៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖