រាជធានីភ្នំពេញ ៖ ជឿជាក់អ្នកលេងបណ្តាញសង្គម ប្រាកដជាជ្រាបរួចហើយ ថា អន្ទិត កក្កដា សុភ័ណ្ឌ និងតារាស្រីស៊ិ.ចស៊ី អាណារ៉ូស ធ្លាប់ជាមិត្តភក្តិសម្លាញ់តែចៃដន្យ ក៏មានជំទាស់នឹងគ្នា ជំនាន់ល្បីរឿងធ្វើឲ្យឆ្លងកូវីដ ក្នុងរោងការគេ កាលពីឆ្នាំមុន។
យ៉ាងណាមិញ មិនជ្រាបថា ទំនាក់ទំនងអ្នកទាំងពីរប្រសើរឡើងឬយ៉ាងណា ប៉ុន្តែ កាលពីយប់មិញ ក្រោយផ្អើលថា អន្ទិត កក្កដា សុភ័ណ្ឌ ត្រូវនារីមួយក្រុមគ្នា៣នាក់ ព្រួតវា.យរូបលោកតែម្នាក់ ជាពិសេសត្រូវគេថតជាប់ នារីម្នាក់វាយរូបលោក នឹងស្បែកជើងមួយទំហឹងៗ រហូតធ្វើឲ្យ បែ.កចិញ្ចើម និងខៀវមុខមាត់ ហើយនោះ កញ្ញា រ៉ូស បានបង្ហោះសារ យ៉ាងដូច្នេះថា ៖