ភ្នំពេញ៖ អាចនិយាយបានថា កម្មវិធីប្រកួតបវរកញ្ញា Miss Teen International Cambodia បានរៀបចំការប្រកួតឆ្នាំដំបូង ហើយរកឃើញម្ចាស់ជ័យលាភីឯកដល់ទៅពីររូប ដោយកញ្ញា ឌី បញ្ញាវិមាលា គ្រងតំណែង MTIC 2021 ចំណែកកញ្ញា សុខ និដាណាត់ នាងគ្រងតំណែង MTIC 2022។
យ៉ាងណាមិញ បើនិយាយដល់បវរកញ្ញាយុវវ័យកម្ពុជា សុខ និដាណាត់ នាងជាក្មេងស្រីមួយរូប ដែលមានទាំងសមត្ថភាព ទេពកោសល្យ ជាមួយនឹងចំណេះដឹងល្អ ហើយនាងក៏អាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញផងដែរ។ លើសពីនេះទៅទៀត ស្របពេលគ្រងតំណែង Miss Teen International Cambodia 2022 គេឃើញបវរកញ្ញារូបនេះ កំពុងហ្វេឹកហាត់ ពង្រឹងសមត្ថភាព ត្រៀមសម្រាប់ចេញទៅប្រកួតលើឆាកអន្តរជាតិនាពេលខាងមុខ។
ជាក់ស្ដែង បន្ទាប់ពីរង់ចាំដើម្បីចេញទៅប្រកួតលើឆាក Miss Teen International កញ្ញា សុខ និដាណាត់ បានបង្ហោះបញ្ជាក់ប្រាប់មហាជន និងហ្វេនៗឲ្យបានដឹងជាមុន។ ដោយនាងនឹងចាកចេញទៅប្រកួតលើឆាកអន្តរជាតិ នាខែ មិថុនា ឆ្នាំ២០២៣នេះ។ សូមប្រិយមិត្តរង់ចាំតាមដានដំណឹងថ្មីៗបន្តទៀត របស់បវរកញ្ញាយុវវ័យអន្តរជាតិកម្ពុជា ហើយចាំអ៊ុតមើលទាំងអស់គ្នា ថាតើនាងអាចឈ្នះក្លាយជាម្ចាស់ជ័យលាភីលើឆាកប្រកួតមួយនេះ បានឬយ៉ាងនា៕
សូមទស្សនារូបភាពខាងក្រោម៖