Miss World កម្ពុជា២០២១ បង្ហាញក្បាច់រាំរបាំមុខប្រាសាទអ្គរវត្ត ស្រស់ស្អាតខ្លាំង - TrueID

Miss World កម្ពុជា២០២១ បង្ហាញក្បាច់រាំរបាំមុខប្រាសាទអ្គរវត្ត ស្រស់ស្អាតខ្លាំង

November 2, 2021

សៀមរាប៖ កាលពីពេលថ្មីៗនេះ កម្មវិធីលំដាប់ថ្នាក់អន្តរជាតិ Miss World កម្ពុជា ២០២១ ទើបតែស្វែងរកម្ខាស់ជ័យលាភីឃើញ ដោយម្ចាស់មកុដបានទៅលើបេក្ខនារីឈ្មោះ សារី សុវត្តី ដែលនាងមានអាយុ២៣ឆ្នាំ មកពីខេត្តក្រចេះ។ ពិតណាស់ ក្នុងអំឡុងពេលប្រកួតបវរកញ្ញារូបនេះ ពិតជាធ្វើបានល្អ និងទទួលបានគាំទ្រពេញចិត្តច្រើនពីសំណាកទស្សនិកជនផងដែរ។

ម្យ៉ាងវិញទៀត នាងមានទាំងសម្រស់ស្រស់ស្អាត សមជាមួយនឹងចំណេះដឹងដែលអាចនិយាយភាសាអង់គ្លេសបានល្អយ៉ាងស្ទាត់ជំនាញថែមទៀតផង។ ​ជាមួយគ្នានេះដែរ បន្ទាប់ឈ្នះក្លាយជាបវរកញ្ញាប្រចាំកម្មវិធី Miss World កម្ពុជា ២០២១ នាងក៏កំពុងត្រៀមខ្លួន ហ្វឹកហាត់ទាំងសមត្ថភាពដើរម៉ូត ឆ្លើយសំណួរ និងចំណេះដឹងទូទៅ ដើម្បីទៅប្រកួតលើឆាកអន្តរជាតិនាពេលខាងមុខនេះ។

ជាក់ស្ដែង ស្របពេលកំពុងត្រៀមខ្លួនដើម្បីទីចូលរួមក្នុងកម្មវិធី Miss World ថ្មីៗនេះ កញ្ញា សារី សុវត្តី បានទៅលេងខេត្តសៀមរាប ព្រមទាំងបានថតផ្ដិតយករូបភាពយ៉ាងស្រស់ស្អាតនៅមុខប្រាសាទអង្គរវត្ត។ ដោយរូបភាពរបស់នាង ត្រូវបានអ្នកលេងបណ្ដាញសង្គម និងហ្វេនជាច្រើន បានលាន់មាត់សរសើរពីរូបភាពរបស់នាងថាស្រស់ស្អាតសមសួន និងសាកសមជាស្ត្រីតំណាងឲ្យកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិពិតៗគ្រប់គ្នា ខណៈថតបង្ហាញនូវក្បាច់រាំរបាំ នាពេលថ្ងៃរាបលិចបញ្ចេញពណ៌មាសយ៉ាងដូច្នេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា សារី សុវត្តី 
  កញ្ញា សារី សុវត្តី 
  កញ្ញា សារី សុវត្តី 
  កញ្ញា សារី សុវត្តី 
កញ្ញា សារី សុវត្តី 
កញ្ញា សារី សុវត្តី 
  កញ្ញា សារី សុវត្តី 
  កញ្ញា សារី សុវត្តី 
  កញ្ញា សារី សុវត្តី 
  កញ្ញា សារី សុវត្តី 
  កញ្ញា សារី សុវត្តី 
  កញ្ញា សារី សុវត្តី 
  កញ្ញា សារី សុវត្តី 
  កញ្ញា សារី សុវត្តី 
  កញ្ញា សារី សុវត្តី 
  កញ្ញា សារី សុវត្តី 
ទាក់ទងជាមួយ:
តារាខ្មែររូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...