ភ្នំពេញ៖ ជីមមី គឺជាពិធីការនីមួយរូបដែល ទទួលបានប្រជាប្រិយភាពខ្លាំងក្នុងសង្គម ដោយសារវោហាស័ព្ទមិនចេះរីងស្ងួត គួបផ្សំនឹងភាពកំប្លុកកំប្លែង ធ្វើឲ្យទស្សនិកជនមិនអាចទប់សំណើចបាន នៅពេលដែលមានវត្តមានកញ្ញានៅលើឆាក ឬកម្មវិធីណាមួយ។
ជាការពិតណាស់ ក្រៅពីទេពកោសល្យទាំងនេះ ជីមមី ក៏រូបសម្បត្តិស្អាតពីធម្មជាតិផងដែរ ប៉ុន្តែដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៀត នោះគឺការតុបតែងខ្លួនរបស់តារាម្នាក់នេះតែម្តង ដែលជារឿយកញ្ញាតែងបង្ហាញខ្លួនជាមួយនឹង ការតុបតែងខ្លួនប្លែកៗ ប៉ុន្តែស្រស់ស្អាតផងដែរ។
ដោយឡែក ថ្មីៗនេះ ពិធីការនី រូបនេះ បានបង្ហាញខ្លួនជាមួយនឹងម៉ូតសក់ថ្មីប្លែក ចម្លែកអារម្មណ៍ ដែលលើកនេះធានាថាពិសេសជាងរាល់ដង ដោយលើកនេះ គឺជាមួយនឹងសម្លៀកបំពាក់រ៉ូបពណ៍ផ្កាឈូក និងម៉ូតសក់រួញទាំងអស់តែម្តង និងបន្ថែមដោយមេអំបៅជ័រទៀតផង មើលទៅលើកនេះគឺពិតជា ស្អាត និងប្លែក១៨០ដឺក្រេតែម្តងហើយ។
យ៉ាងណាមិញ អ្នកគាំទ្រមិនតិចនោះទេ ក៏បានពោលពាក្យសរសើរជាច្រើនទៅលើស្ទីលតុបតែងខ្លួនរបស់តារាស្រីរូបនេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផងដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖