ធ្វើដល់បវរកញ្ញា ប៉ូគឹមថេង សុតធីតា ត្រូវវិស្វករម្នាក់ បោកលុយរួចរត់បាត់? - TrueID

ធ្វើដល់បវរកញ្ញា ប៉ូគឹមថេង សុតធីតា ត្រូវវិស្វករម្នាក់ បោកលុយរួចរត់បាត់?

June 13, 2022

រាជធានីភ្នំពេញ ៖ ជឿជាក់ បងប្អូនមហាជនជាច្រើន ប្រាកដជានៅចាំ បវរកញ្ញា ប៉ូគឹមថេង សុតធីតា ម្ចាស់មកុដ Miss Grand Cambodia 2021 ដែលបំបែកកំណត់ត្រាឈានជើងចូលក្នុង បេក្ខនារីកំពូលទាំំង១០ចុងក្រោយ ក្នុងការប្រកួត Miss Grand International កន្លងទៅនេះ។

យ៉ាងណាមិញ ថ្មីៗនេះ លេចឮដំណឹងថា រូបនាងត្រូវបាន វិស្វករម្នាក់ប្រើល្បិចបោកយកលុយ កម្លាំងញើសឈាមខ្លួន លួចរត់ទៅបាត់ស្រមោល ទន្ទឹមនឹងនេះ រូបនាងបញ្ជាក់ថា វិស្វកររូបនោះ ជាអ្នកដែលខ្លួនជួលមកដើម្បីជួយរៀបចំតុបតែងលម្អផ្ទះរបស់ខ្លួន។

ជាក់ស្តែង ក្នុងនោះ បវរកញ្ញារូបនេះ បានរៀបរាប់ថា «វិស្វករបោកលុយរត់ សុខចិត្តគេងពិបាកចិត្តម្នាក់ឯង ព្រោះស្រឡាញ់សុខចិត្តចំណាយពេលវេលាកម្លាំងកាយកម្លាំងចិត្ត ធ្វើផ្ទាល់ដៃដើរទិញអីវ៉ាន់ឱ្យជាង ច្នៃដេគ័រ ដេកគិត ដើរគិត ស្រមៃឱ្យចេញស្អាតមួយថ្ងៃៗប្រឡាក់ពេញខ្លួនព្រោះខ្ញុំហួងហែងរបស់ខ្ញុំ» លើសពីនេះទៅទៀត រូបនាងបានបន្តថា ខ្លួនស្រឡាញ់អ្វីដែលកើតចេញពីកម្លាំងញើសឈាម ចុះហេតុអ្វីបានមកបំផ្លាញរបស់ញើសឈាមនាង បំផ្លាញបានសម្រេចម្ដងហើយចង់មកធ្វើម្ដងទៀត ៕

ប្រភព ៖ កម្ពុជាថ្មី

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  កញ្ញា ប៉ូគឹមថេង សុតធីតា
  កញ្ញា ប៉ូគឹមថេង សុតធីតា
  កញ្ញា ប៉ូគឹមថេង សុតធីតា
  កញ្ញា ប៉ូគឹមថេង សុតធីតា
  កញ្ញា ប៉ូគឹមថេង សុតធីតា
  កញ្ញា ប៉ូគឹមថេង សុតធីតា
  កញ្ញា ប៉ូគឹមថេង សុតធីតា
  កញ្ញា ប៉ូគឹមថេង សុតធីតា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...