កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ១៦ ខែធ្នូ ក្រុមហ៊ុន Hook Entertainment បានប្រកាសថាក្រុមហ៊ុនបានបង់ប្រាក់ទាំងអស់ដែលជំពាក់ដល់តារាចម្រៀងប្រុស Lee Seung Gi បានផ្ទេរប្រាក់ចំនួន ៥ ពាន់លានវ៉ុន (ប្រហែល ៣.៨ លានដុល្លារ) ទៅគណនីធនាគារបស់តារាប្រុសរូបនេះ។
ទោះជាយ៉ាងនេះក្តី លោក Lee Seung Gi ក៏បានបញ្ជាក់ដែរថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនមិនទាន់បានផ្តល់របាយការណ៍ហិរញ្ញវត្ថុលម្អិត និងតម្លាភាព ដូចដែលលោកបានស្នើសុំនោះទេ។ តារាចម្រៀងប្រុសរូបនេះបានសម្ដែងការខកចិត្តថា ហាក់ដូចជា Hook Entertainment គ្រាន់តែប្តឹងចង់បានលុយតែប៉ុណ្ណោះ។
ទៀតសោត រូបលោកបានចែករំលែកបន្ថែមទៀតថា មិនដឹងថាតើលុយនេះបែងចែកដោយរបៀបណាទេ ហើយក៏នៅតែមិនដឹងវិធីសាស្ត្រគណនារបស់ Hook ដូច្នេះ រូបលោក គិតថានឹងបន្តប្រយុទ្ធនៅចំណុចនេះតុលាការ" ។
ជាមួយគ្នានេះដែរ Lee Seung Gi អះអាងថា មូលហេតុដោយលោកប្តឹងក្រុមហ៊ុនមួយនេះ ព្រោះលោកមិនបានប្រាក់ឈ្នួល ទោនឹងការខិតខំប្រឹងប្រែង និងញើសឈាមរបស់មនុស្សម្នាក់ ដោយទាញយកប្រយោជន៍ពីភាពលោភលន់ ចង់បានរបស់អ្នកដ៏ទៃនោះទេ។
យ៉ាងណាមិញ Seung Gi ក៏បានប្រកាសថាលោកនឹងបរិច្ចាគប្រាក់សរុបក្នុងករណីនេះបន្ទាប់ពីកាត់ថ្លៃវិវាទដោយមិនគិតពីចំនួនពិត។ លោកគ្រោងនឹងជួបតំណាងអង្គការសប្បុរសធម៌ចាប់ពីសប្តាហ៍ក្រោយ ដើម្បីធ្វើផែនការលម្អិត។
ជារួមមក ជាការពិតណាស់ លុយចំនួន៥ ពាន់លានវ៉ុនដែលទទួលបានថ្ងៃនេះ គឺជាចំនួនដ៏ច្រើន និងមានតម្លៃណាស់សម្រាប់លោក ព្រោះវាមានញើសពីក្មេងជំទង់អាយុ ២០ ឆ្នាំ និង ២០ ឆ្នាំរបស់តារាប្រុសរូបនេះ នេះការលើកឡើងរបស់ Lee Seung Gi។
នៅក្នុងខែវិច្ឆិកា Dispatch បានទម្លាយ ករណីដែល Hook Entertainment បានលួចប្រាក់ខែទាំងអស់ពីសកម្មភាពតន្ត្រីរបស់ Lee Seung Gi ក្នុងអំឡុងពេល ១៨ ឆ្នាំដែលតារាប្រុសរូបនេះ បានជ្រកកោង ជាសិល្បៈករក្នុងក្រុមហ៊ុនមួយនេះ។
ក្រោយពីលេចធ្លាយ Hook Entertainmentបានបដិសេធការចោទប្រកាន់នេះ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីតារាចម្រៀងប្រុសបានចេញសេចក្តីថ្លែងការណ៍បដិសេធ និងស្នើសុំការបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុន នាយកក្រុមហ៊ុន Hook បានសុំទោស និងបញ្ជាក់ថាទៀតថា ទទួលខុសត្រូវទាំងស្រុងចំពោះជម្លោះជាមួយ Lee Seung Gi តែម្តង៕
ប្រភព៖ zingnews
សូមទស្សនារូបភាពខាងក្រោម៖