គាំងអស់អ្នកកាសែត! Kim Kardashian ស្លៀកឈុតជិតឈឹងមិនឲ្យឃើញសូម្បីមុខ - TrueID

គាំងអស់អ្នកកាសែត! Kim Kardashian ស្លៀកឈុតជិតឈឹងមិនឲ្យឃើញសូម្បីមុខ

September 14, 2021

កម្សាន្ត៖ បើនិយាយពីអ្នកត្រកូលអភិជនមានមុខមាត់ល្បីល្បាញ Kim Kardashian នេះហើយដែលជាសេដ្ឋីលុយពាន់លាន មានទាំងសម្រស់និងកិត្តិយស។ មេម៉ាយរូបនេះ តែងតែបង្ហាញមុខនៅក្នុងកម្មវិធីធំៗសុទ្ធតែលំដាប់ពិភពលោកមិនដែលរំលងឡើយ។​

 Kim Kardashian
 Kim Kardashian

ប្រាកដណាស់ នៅក្នុងការប្រារព្ធកម្មវិធី Met Gala ដែលជាកម្មវិធី Fashion ធំជាងគេក្នុងពិភពលោក Kim Kardashian គឺជាភ្ញៀវកិត្តិយសមួយរូបផងដែរ។ រៀងរាល់ឆ្នាំ Kim មិនដែលលេងខ្លួនឲ្យចាញ់គេនោះទេ សេដ្ឋីទាំងមូលទៅហើយស្លៀកឈុតម្ដងៗគេចាប់អារម្មណ៍ខ្លាំងជាងគេ។

 Kim Kardashian 
 Kim Kardashian 

ងាកមកកម្មវិធី Met Gala ក្នុងឆ្នាំ ២០២១នេះវិញ Kim មិនធ្វើឲ្យមហាជនខកបំណងឡើយ ទោះប្លែកពីឆ្នាំមុនៗដែលនាងចូលចិត្តស្លៀកសំលៀកបំពាក់បែបស៊ិចស៊ីបញ្ចេញសាច់។ មិនថាអ្នកកាសែតឬមហានោះទេស្ទើតែមើលនារីអភិជនមិនស្គាល់ Kim ស្លៀកឈុតបាំងជិតឈឹងមិនឃើញសូម្បីតែគ្រាប់ភ្នែកឈ្នះអស់អ្នកចូលរួម។

 Kim Kardashian
 Kim Kardashian

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងកម្មវិធីមួយនេះគ្មានអ្នកណាតែងខ្លួនឲ្យជាន់គ្នាឡើយ បើនិយាយពីប្លែកវិញគឺមិនឈ្នះមេម៉ាយកូនបួន Kim នោះទេ។ ក្រៅពីនោះ ក៏មានវត្តមានតារាល្បីៗជាច្រើនដែលស្លៀកឈុតគួរឲ្យចាប់អារម្មណ៍ជាច្រើនចូលរួមក្នុងកម្មវិធីផងដែរ៕​

 Kim Kardashian នៅក្នុងកម្មវិធី Met Gala 
 Kim Kardashian នៅក្នុងកម្មវិធី Met Gala 
 Kim Kardashian នៅក្នុងកម្មវិធី Met Gala
 Kim Kardashian នៅក្នុងកម្មវិធី Met Gala

ប្រភព៖ MTV

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...