Han Ji Hye ប្រែឡើងគីឡូខ្លាំងក្រោយសម្រាលកូនបានជិតមួយខែ - TrueID

Han Ji Hye ប្រែឡើងគីឡូខ្លាំងក្រោយសម្រាលកូនបានជិតមួយខែ

July 22, 2021

កូរ៉េខាងត្បូង៖ នៅថ្ងៃទី ២១ ខែកក្កដា Insight បានរាយការណ៍ថាតារាសម្តែង Han Ji Hye បានចែករំលែករូបថតដែលបានថតជាមួយស្វាមីនិងកូនស្រី នៅលើទំព័រផ្ទាល់ខ្លួនរបស់នាង។ 

ទន្ទឹមនឹងនេះ តារាសម្តែងស្រីរបស់កូរ៉េរូបនេះ បានបង្ហាញរូបថតកូនស្រីអាយុជិតមួយខែរបស់នាងនិងបានបង្ហាញពីឈ្មោះទារកនេះជាលើកដំបូង គឺឈ្មោះ Jeong Yoon Seul ដែលនៅក្នុងភាសាកូរ៉េមានន័យថាពន្លឺភ្លឺចែងចាំង ដោយ Han Ji Hye និងស្វាមីសង្ឃឹមថាកូនស្រីរបស់ពួកគេនឹងមានទេពកោសល្យនិងភ្លឺចែងចាំងនៅពេលនាងធំឡើង។

យ៉ាងណាមិញ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺក្រោយសម្រាលកូនបានមិនទាន់មួយខែស្រួលបួលផង តារាស្រី Han Ji Hye ត្រូវបានគេសង្គេតឃើញហាក់ឡើងទម្ងន់ខ្លាំងដោយរូបភាពដែលនាងបានបង្ហោះគឺហាក់ប្លែកត្រង់មុខរបស់នាងឡើងមូលនឹងថែមទាំងមានបឿផ្នែកត្រង់កផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា Han Ji Hye បានបញ្ជាក់ថា Insight នាងក៏មិនមានបំណងសម្រកនោះដែរព្រោះនាងត្រូវការពេលវេលាមើលថែកូនរបស់នាង៕

សូមទស្សនារូបភាពខាងក្រោម៖

Han Ji Hye
Han Ji Hye
Han Ji Hye ពេលទើបនឹងសម្រាល
Han Ji Hye ពេលទើបនឹងសម្រាល
Han Ji Hye ពេលទើបនឹងសម្រាល
Han Ji Hye ពេលទើបនឹងសម្រាល
Han Ji Hye បានជិតមួយខែ
Han Ji Hye បានជិតមួយខែ

ប្រភព៖ zingnews

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...