នៅសុខៗ គូស្នេហ៍ Ronaldo បែរជារៀបរាប់ពីរឿងលំ.បា..ក ក្នុងជីវិតបែបនេះ - TrueID

នៅសុខៗ គូស្នេហ៍ Ronaldo បែរជារៀបរាប់ពីរឿងលំ.បា..ក ក្នុងជីវិតបែបនេះ

December 22, 2022

បរទេស៖ ថ្មីៗនេះ ស្រាប់តែមានការបើកបង្ហាញពីដំណឹង តារាម៉ូដែលស្រី Georgina Rodriguez ដែលត្រូវបានគេស្គាល់ថា ជាមិត្តស្រីរបស់កំពូលកីឡាបាល់ទាត់ Cristiano Ronaldo បាននិយាយថា នៅក្នុងឆ្នាំ ២០២២ នេះ គឺជាឆ្នាំដ៏ស្មុគស្មាញបំផុត នៅក្នុងជីវិតរបស់នាង ព្រោះថា ពេលដ៏រីករាយបំផុតក៏ជារឿងសោកសៅបំផុតផងដែរ នៅពេលដែលកូនប្រុសរបស់នាងបាន ទទួលមរ.ណ.ភាព នៅពេលសម្រាល។

ក្នុងនោះដែរ តាមរយៈក្រុមការងារទស្សនាវដ្តី Elle ដែលពេលដែលនាងបានបង្ហាញខ្លួនថតលើក្រប បានលើកឡើងថា តារាស្រីរូបនេះ តែងតែធ្វើ​បច្ចុប្បន្នភាព​ស្ថានភាព​ពីកូនស្រី​របស់​នាង បានប្រាប់ក្រុមការងារ ដោយព្រួយបារម្ភ។ លើសពីនេះ នាងបានរៀបរាប់ពីជម្លោះជាមួយនឹងបងស្រី ដែលបានសុំលុយហើយ ធ្វើឲ្យនាងមានការឈ្លោះគ្នាជាមួយនឹងបុគ្គលរូបនេះ។ តែទោះជាយ៉ាងណា តារាម៉ូដែលរូបនេះ បានបញ្ជាក់ថា នាង​មិន​ចូល​ចិត្ត​មានជម្លោះទេ  ហើយអ្វី​ដែលនាង ​ចង់​បាន​ពេល​នេះ​គឺ​ ការ​នៅ​ជាមួយ​កូន​ស្រី​របស់​ខ្លួន នៅ​ក្នុង​មន្ទីរពេទ្យ ។

គួររំឮកផងដែរថា កាលពីខែមេសាកន្លងទៅ Georgina និង Ronaldo បានជួបប្រទះនឹងការបាត់បង់កូនភ្លោះមួយរបស់ពួកគេ ខណៈដែលកូនស្រី Bella Esmeralda បានរស់រានមានជីវិត ហើយកូនប្រុស Angel បានស្លា..ប់នៅក្នុងការសម្រាលកូន។ ជាចុងក្រោយ Georgina បានត្រឹមតែលើកឡើងថា ឆ្នាំនេះគឺជាឆ្នាំ ដែលស្មុគស្មាញបំផុតក្នុងជីវិតរបស់នាង នៅពេលដែលពេលវេលារីករាយបំផុត បែរក្លាយជារឿងដ៏សោកសៅបំផុតផងដែរ។ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Ronaldo 
Ronaldo 
Ronaldo និង Georgina
Ronaldo និង Georgina
Ronaldo និង Georgina
Ronaldo និង Georgina
Ronaldo និង Georgina
Ronaldo និង Georgina
Ronaldo និង Georgina
Ronaldo និង Georgina
Ronaldo និងគ្រួសារ
Ronaldo និងគ្រួសារ
ទាក់ទងជាមួយ:
តារាអន្តរជាតិ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...