ថៃ៖ មួយរយៈចុងក្រោយនេះ សម្រាប់តារាស្រី Bella Ranee តែងតែត្រូវបានមហាជនជាច្រើន មើលឃើញនិងលើកឡើងពីការតុបតែងខ្លួនយ៉ាងស្រស់ស្អាត ព្រមទាំងមានរូបរាងស្គមជាងមុនគួរជាទីចាប់អារម្មណ៍ ទៀតផង។
ម៉្យាងវិញទៀត ក្រៅពីនេះ សកម្មភាពបច្ចុប្បន្ននេះ របស់នាងក៏មិនបានបង្ហាញពីភាពឯកានោះទេ ដោយទៅណាមកណាជាមួយនឹងអ្នកម្ដាយរបស់ខ្លួន ពោរពេញដោយភាពកក់ក្ដៅ។ ជាពិសេស ថ្មីៗនេះ Bella ក៏បានទៅធ្វើបុណ្យ ជាមួយនឹងអ្នកម្ដាយ និងបានទៅថ្វាយបង្គំព្រះសង្ឃ ស្តាប់ព្រះធម៌ ប្រលែងត្រី ដែលមើលទៅហាក់ដូចជាសកម្មភាពបែបសាមញ្ញ និងស្ងប់ស្ងាត់បំផុតសម្រាប់នាង។
តាមរយៈនេះ បណ្ដាអ្នកគាំទ្ររបស់តារាស្រីរូបនេះ នៅតែបញ្ចេញមតិសរសើរទៅលើការរៀបចំខ្លួនរបស់នាង ព្រមទាំងគាំទ្រ និងជូនពរឲ្យនាងកាន់តែមានក្ដីសុខ ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖