ហ្វេនៗបារ.ម្ភខ្លាំង ព្រោះគ្មានអ្នកមើលថែឪពុក ស្របពេល Pinky និងម្ដាយ ត្រូវជាប់ព..ន្ធ.នា.គារ - TrueID

ហ្វេនៗបារ.ម្ភខ្លាំង ព្រោះគ្មានអ្នកមើលថែឪពុក ស្របពេល Pinky និងម្ដាយ ត្រូវជាប់ព..ន្ធ.នា.គារ

September 7, 2022

ថៃ៖ បន្ទាប់ពីតារាសម្តែងស្រី Pinky Savika ត្រូវប្រឈមមុខនឹងសំណុំរឿងក្ដីឆ.បោ.ក បានធ្វើឲ្យហ្វេនៗជាច្រើនតាមដាន និងបង្ហាញពីក្ដីបារម្ភយ៉ាងខ្លាំង ទៅលើឪពុករបស់នាងដែលធ្លាប់.ធ្លា.ក់ខ្លួនឈឺ ខណៈពេលនេះ រូបនាង ម្ដាយ រួមទាំងបងប្រុស មិនអនុញ្ញាតឱ្យនៅក្រៅឃុំ។

ក្នុងនោះដែរ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ក៏បានបង្ហាញពីកិច្ចសម្ភាសន៍របស់ Pinky កាលពីឆ្នាំ ២០១៧ បន្ទាប់ពីនាងទើបតែបែ.កពីស្វាមីរបស់ខ្លួន ហើយខណៈពេលដែលឪពុករបស់ Pinky ត្រូវទៅមន្ទីរពេទ្យ និងធ្លា.ក់ខ្លួនឈឺ.យ៉ាងធ្ង.ន់.ធ្ងរ តារាស្រីរូបនេះ បានបង្ហើបថាឪពុករបស់ខ្លួនពេលនោះមានវ័យ ៨០ ឆ្នាំទៅហើយ នឹងត្រូវទទួលការវះកា.ត់ដ៏ធំមួយ ខណៈដែលការព្យាបាលក៏មានតម្លៃថ្លៃ។

ជាពិសេស ពេលនោះ Pinky ក៏​បាន​បញ្ចេញ​សំឡេង​ដែល​ហាក់​ដូច​ជា ​កំពុង​យំ និងរៀបរាប់ថា ឪពុករបស់ខ្លួន​ត្រូវ​លេប​ថ្នាំ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ និង​ហាម​មិន​ឱ្យ​ធ្វើ​ការ​ធ្ងន់នោះទេ។ ដូច្នេះ បន្ទាប់ពីរឿងរ៉ាវមួយនេះ ត្រូវបានចែករំលែក បានធ្វើឲ្យមហាជនជាច្រើន សម្ដែង​ការ​អាណិត​អាសូរ​ចំពោះ Pinky ដែល​កំពុង​ជាប់​ព.ន្ធ.នា.គារ​ និងបានជឿជាក់ថា ពេលនេះ Pinky ពិតជាបារម្ភដល់ឪពុករបស់ខ្លួន ព្រោះមិនអាចមកមើលថែឪពុកបានស្របពេលដែលមានវ័យ ៨៥ឆ្នាំទៅហើយ៕

ប្រភព៖ Khaosod

សូមទស្សនារូបភាពខាងក្រោម៖ 

Pinky
Pinky
Pinky
Pinky
Pinky
Pinky
Pinky និង ឪពុក
Pinky និង ឪពុក
Pinky និងឪពុកម្ដាយ
Pinky និងឪពុកម្ដាយ
ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...