រាជធានីភ្នំពេញ ៖ ពិតណាស់ ឆ្លងកាត់ជីវិតគ្រួសារសែនជូរចត់ និងបន្សល់ទុកកូនប្រុសបណ្តូលចិត្ត ត្រលប់មកសាងជីវិតថ្មី លើទឹកដីកំណើតវិញ តារាសម្តែង ទូច ស្រីល័ក្ខ បានក្លាយជា អ្នកម៉ាក់គម្រូម្នាក់ ដល់ស្ត្រីមេម៉ាយៗ រៀនក្រោកឈរខ្លួនឯង និងដើរទៅមុខជានិច្ច ទោះលំបាកកម្រិតណា។
យ៉ាងណាមិញ បើក្រឡេកទៅមើល ការងារក្នុងវង់សិល្បៈវិញ រូបនាងក៏ ហាក់ស្ងប់ស្ងាត់ មិនសូវបញ្ចេញមុខក្នុងរឿងភាគ ស្ពតដូចពេលមុនៗដែរ នេះប្រហែលមកពី កាតព្វកិច្ចត្រូវមើលថែកូនប្រុសហើយ។
តែផ្ទុយទៅវិញ ក្រោយសម្រេចចិត្តកែទម្រង់ច្រមុំ និងចង្ការ មើលមួយភ្លែតស្ទើរដូចនារីបារាំងនោះ តារាសម្តែងជើងចាសរ់ូបនេះ ក៏បានបង្ហើបថា រូបនាង បានទទួលការងារថ្មី ក្នុងការថតស្បតបាត់ ឡើងកូដស្រើតៗតែម្តង បន្ទាប់ពីសម្រេចចិត្ត កែកុនសម្ផស្សឲ្យស្អាតជាងមុន។
ដោយក្នុងនោះ រូបនាងបានប្រាប់ឲ្យដឹងថា ៖
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖