ធ្លាយមុខមាត់ Angelababy កាលពីច្រើនឆ្នាំមុន ឲ្យហ្វេនស្ទើរក្អួតឈាម - TrueID

ធ្លាយមុខមាត់ Angelababy កាលពីច្រើនឆ្នាំមុន ឲ្យហ្វេនស្ទើរក្អួតឈាម

June 22, 2021

ចិន៖ ដោយសារល្បីពីពាក្យចចាមអារ៉ាមពីការកែសម្ផស្ស របស់តារាស្រី Angela Baby ទើបចាប់តាំងពីបានប្រឡូកនៅក្នុងវិស័យសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំមកនេះ នាងតែងតែត្រូវបាន អ្នកលេងបណ្ដាញសង្គម ទាញយករូបភាពចាស់ៗរបស់នាងពីមុន ដើម្បីប្រៀបធៀបជាមួយរូបភាពបច្ចុប្បន្នជាបន្តបន្ទាប់ ។ 

ម៉្យាងវិញទៀត កាលពីថ្មីៗនេះ ស្រាប់តែមានប្រព័ន្ធផ្សព្វផ្សាយមួយ បានបង្ហាញពីរូបភាពរបស់ តារាស្រីរូបនេះ សាជាថ្មីម្តងទៀត ក្នុងពេលដែលនាងបានថតជាមួយនឹងតារាប្រុស លោក Edison Chen ដែលជារូបភាពចាស់កាលពីមុន ដោយនៅក្នុងនោះ មុខមាត់របស់នាងពិតជាបានធ្វើហ្វេនៗ ក៏ដូចជាមហាជនជាច្រើន មានភាពភ្ញាក់ផ្អើល ទៅលើមុខមាត់របស់នាង យ៉ាងខ្លាំង។ 

មិនត្រឹមតែប៉ុណ្ណោះ ដោយយោងតាម ទំព័រ Sohu ថែមទាំងបានអត្ថាធិប្បាយរៀបរាប់ថា មុខមាត់របស់នាងនៅក្នុងរូបភាពនេះ គឺពិតជាខុសគ្នាទាំងស្រុងពីរូបភាពបច្ចុប្បន្នរបស់ Angela Baby ។ តែទោះជាយ៉ាងណា តាមរយៈរូបភាពនេះ អាចនិយាយបានថា Angela Baby ហាក់នៅក្មេងខ្លាំងណាស់ ដោយមិនទាន់មានការលូតលាស់ពេញលេញទេ តែបន្ទាប់ពីមានការពត់ធ្មេញរួចមក មុខមាត់របស់នាងក៏បានផ្លាស់ប្តូរកាន់តែច្រើនដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Angela Baby ពេលបច្ចុប្បន្ន
Angela Baby ពេលបច្ចុប្បន្ន
Angela Baby ពេលបច្ចុប្បន្ន
Angela Baby ពេលបច្ចុប្បន្ន
Angela Baby ពេលបច្ចុប្បន្ន
Angela Baby ពេលបច្ចុប្បន្ន
Angela Baby ពេលបច្ចុប្បន្ន
Angela Baby ពេលបច្ចុប្បន្ន
Angela Baby ពេលបច្ចុប្បន្ន
Angela Baby ពេលបច្ចុប្បន្ន
រូបភាព Angela Baby កាលពីមុន 
រូបភាព Angela Baby កាលពីមុន 
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...