កម្សាន្ត ៖ បច្ចុប្បន្ននេះ មានតារា K-Pop ជាច្រើននៅទីនោះកំពុងតែរះឡើង នៅក្នុងឧស្សាហកម្មនេះហើយពួកគេម្នាក់ៗមានលក្ខណៈពិសេស និងបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនរបស់ពួកគេ ក៏ដូចជារូបសម្រស់និងសមត្ថភាព។
អ្នកគាំទ្រជាច្រើនបាននាំគ្នាសរសើរ Huening Bahiyyih នៃក្រុម Kep1er សម្រាប់រូបភាពរបស់នាង ដែលនាងត្រូវបានគេដាក់រហស្សនាមថា «Real life Barbie» សម្រាប់រូបរាងស្រដៀងនឹង Iconic Mattel Barbie Doll របស់នាង។
អ្នកគាំទ្រជាច្រើនបាននិយាយ អំពីរបៀបដែលនាងមើលទៅដូចជាតុក្កតាដែលមាននៅក្នុងជីវិត ដូចជារោមភ្នែកក្រាស់និងវែងរបស់នាង រួមជាមួយនឹងបបូរមាត់ និងស្បែកដូចប៉សឺឡែនលេចធ្លោសម្រាប់មនុស្សជាច្រើន ក្រៅពីស្លៀកពាក់ និងមុខមាត់របស់នាងមនុស្សជាច្រើនពិតជាគិតថា នាងជាតុក្កតាក្នុងជីវិតពិត ពិតមែន។
គួររំលឹកផងដែរនាង Huening Bahiyyih ត្រូវបានគេស្គាល់យ៉ាងច្បាស់ នៅក្នុងកម្មវិធីប្រកួត Girls Planet 999 ដែលតារាស្រីរូបនេះបានបញ្ជាក់ថា នាងគឺពិតជាប្អូនស្រីរបស់តារាចម្រៀងប្រុស Hueningkai សមាជិកក្រុម TXT៕
ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖
ប្រភព : Allkpop