ថាស្រីទៅប៉ិនថែសម្រស់ ដល់មើល ណុប បាយ៉ារិទ្ធ មិនខ្ចីចាស់ - TrueID

ថាស្រីទៅប៉ិនថែសម្រស់ ដល់មើល ណុប បាយ៉ារិទ្ធ មិនខ្ចីចាស់

July 25, 2022

ភ្នំពេញ៖ ជឿជាក់ថា ពុកម៉ែបងប្អូនជាច្រើនបានស្គាល់ហើយលោក ណុប បាយ៉ារិទ្ធ គឺជាតារាចម្រៀងជើងចាស់មួយរូបរបស់ផលិតកម្មរស្មីហង្សមាសដែល ប្រឡូកក្នុងវិស័យសិល្បៈជាយូរអង្វែងណាស់មកហើយនិង ទទួលបានការទទួលស្គាល់គោរពស្រលាញ់ពីសំណាក់បងប្អូនជនរួមមិនតិចនាក់នោះឡើយ។    

ជាការពិតណាស់ ក្រៅពីសម្លេងល្អមានទឹកដមពីរោះ អាចច្រៀងបំពេរអារម្មណ៍អ្នកគាំទ្របានយ៉ាងល្អឥតខ្ចោះហើយ តារាប្រុសរូបនេះថែមទាំងមានរូបសម្បត្តិសង្ហាខ្លាំង ដែលកន្លងមកយើងឧស្សាហ៍ឃើញលោកបង្ហោះរូបតាមបណ្តាញសង្គមជារឿយៗផងដែរ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ណុប បាយ៉ារិទ្ធ បានបង្ហាញរូបភាពថ្មីផ្សេងទៀតដែល បង្ហាញពីសម្រស់ដ៏ស្រស់ស្អាតនិង សង្ហារបស់ខ្លួនបែបយុវវ័យសម័យថ្មី ដោយសម្លៀកបំពាក់គ្រាន់តែអាវយឺតបែបសាមញ្ញៗ ដែលមើលទៅគឺសមខ្លាំង ជាមួយនឹងរូបរាងសង្ហាដូចតួហុងកុង រួមនឹងមុខមាត់ក្មេងជាងវ័យរបស់លោកផងនោះ៕  

សូមទស្សនារូបភាពខាងក្រោម៖

ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ទាក់ទងជាមួយ:
តារាខ្មែរ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...