ឧកញ៉ា លី សាមឺឌី សម្រេចចិត្តជ្រើសរើសទូតសុឆន្ទៈម្តងពីរក្នុងពេលតែមួយប្រចាំក្រុមហ៊ុន «ASPOR» គឺលោកចឺម និងកញ្ញា វិរៈ និច្ច! - TrueID

ឧកញ៉ា លី សាមឺឌី សម្រេចចិត្តជ្រើសរើសទូតសុឆន្ទៈម្តងពីរក្នុងពេលតែមួយប្រចាំក្រុមហ៊ុន «ASPOR» គឺលោកចឺម និងកញ្ញា វិរៈ និច្ច!

September 29, 2021

ភ្នំពេញ៖ បន្ទាប់ពីទទួលបានការគាំទ្រពីអតិថិជនច្រើនលើសលប់ ក្រុមហ៊ុន «ASPOR» អេឡិចត្រូនិក ដែលជាក្រុមហ៊ុនល្បីឈ្មោះមួយនាំចូលគ្រឿងបរិក្ខារទូរស័ព្ទ គ្រឿងបន្លាស់ទូរស័ព្ទ ពិសេសឈុតធុងបាសខារ៉ាអូខេ កាលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ បានតែងតាំងតារាចម្រៀងក្នុងផលិតកម្មសាន់ដេចំនួន២រូបទៀតហើយ គឺលោក ចឺម និងកញ្ញា វិរៈ និច្ច ជាទូតសុឆន្ទៈប្រចាំប្រទេសកម្ពុជា។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង

តារាចម្រៀងលោក ចឺម និងកញ្ញា វិរៈ និច្ច បានឲ្យដឹងថា អ្នកទាំងពីរពិតមានអារម្មណ៍សប្បាយរីករាយ និងមានមោទនភាព ដែលត្រូវបានក្រុមហ៊ុនជ្រើសរើសពួកគេតំណាងឲ្យម៉ាកសញ្ញា «ASPOR» ដែលជាម៉ាកល្បីកំពុងវាយលុកទីផ្សារទាំងនៅលើពិភពលោក និងក្នុងប្រទេសកម្ពុជា។

លោកឧកញ៉ា លី សាមឺឌី អគ្គនាយកក្រុមហ៊ុន «ASPOR» បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យលោកជ្រើសរើសតារាចម្រៀងទាំងពីរខាងលើមកធ្វើជាទូតសុឆន្ទៈរបស់ក្រុមហ៊ុន បន្ថែមលើទូតសុឆន្ទៈផ្សេងទៀតដែលមានស្រាប់ ក៏ព្រោះតែលោកឧកញ៉ាបានមើលឃើញថាលោក ចឺម និងកញ្ញា វិរៈ និច្ច កំពុងតែមានប្រជាប្រិយភាព វាសាកសមនឹងក្រុមហ៊ុនរបស់លោក ដែលទទួលបានការគាំទ្រលើទីផ្សារបច្ចុប្បន្នផងដែរនោះ។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង

សូមបញ្ជាក់ផងដែរថា «ASPOR» ជាក្រុមហ៊ុនមួយផ្តោតសំខាន់ទៅលើគុណភាព និងសុវត្ថិភាពអ្នកប្រើប្រាស់ ជាពិសេសគ្រឿង Accessories ផ្សេងៗដូចជា ឆ្នាំងសាកទូរស័ព្ទ, Power Bank, ឈុតការ៉ាអូខេ និងកាស់ស្ដាប់ ជាដើមនោះ សុទ្ធសឹងតែមានគុណភាពល្អលំដាប់អន្តរជាតិ ពេញនិយមច្រើនក្នុងការប្រើប្រាស់សម្រាប់អតិថិជនទាំងក្នុង និងក្រៅប្រទេស។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង

សម្រាប់តំណែងទូតសុឆន្ទៈនេះផងដែរ «ASPOR» តារាចម្រៀងលោក ខាន់ ជេមស៍ ក៏កំពុងតែក្ដាប់តំណែងនេះជាង១ឆ្នាំមកហើយ និងពេលនេះតារាសម្លេងផ្អែមរូបនេះបានវិវឌ្ឍខ្លួនក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលបន្ថែមទៀតផងដែរ។ លោកឧកញ៉ា លី សាមឺឌី បន្ថែមជាចុងក្រោយថា វត្តមានរបស់លោក ចឺម និងកញ្ញា វិរៈ និច្ច នឹងធ្វើឲ្យក្រុមហ៊ុន «ASPOR» កាន់តែមានប្រជាប្រិយភាពថែមមួយកំរិតទៀត៕

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...