កម្សាន្ត ៖ តារាស្រីល្បីៗពីររូបរបស់ Kpop ជំនាន់ទី ៣ គឺ Jennie សមាជិកក្រុម BLACKPINK និង Joy សមាជិកក្រុម Red Velvet ទាំងពីរនាក់ បានក្លាយជាតារាបង្ហាញម៉ូតឱ្យប្រេនម៉ូដល្បីរបស់អាមេរិក Calvin Klein ដោយ Jennie គឺជាឯកអគ្គរដ្ឋទូតសកលរបស់ម៉ាកយីហោនេះ ខណៈពេលដែល Joy គឺជា muses មួយរបស់ពួកគេ។
ហើយថ្មីៗនេះ ទាំង Jennie និង Joy បានឆក់យកបេះដូងរបស់អ្នកគាំទ្រ សម្រាប់ការថតចុងក្រោយរបស់ពួកគេឲ្យ Calvin Klein ត្រូវបានចេញផ្សាយ ព្រោះទាំង Jennie និង Joy គឺពិតជាសាកសមឥតខ្ចោះ ជាមួយនឹងភាពសិចស៊ី ស្វាហាប់ និងរស់រវើកនៃ សម្លៀកបំពាក់ Calvin Klein ដែលពួកគេបានបញ្ចេញស្ទាយ និងភាពទាក់ទាញរៀងៗខ្លួន។
ទន្ទឹមនឹងនេះដែរតារាទាំងពីរជាតារាល្បីៗដែលគេស្គាល់ថា មានទម្រង់មុខស្រស់ស្អាត រាងស្គមនិងមានមន្តស្នេហ៍លើសលុប មិនតែប៉ុណ្ណោះទាំង Jennie និង Joy មើលទៅស៊ិចស៊ីដូចគ្នា ទោះយ៉ាងណាក៏ដោយ ពួកគេនៅតែផ្តល់អារម្មណ៍ឲ្យអ្នកគាំទ្រ ប្លែកៗពីគ្នាគួរឱ្យចាប់អារម្មណ៍ដែល Jennie បែបរស់រវើង ស៊ិចស៊ី និងមោះមុតចំណែកឯ Joy បែបស្រទន់ និងជានារីក្នុងក្តីសុបិនជាដើម។
ស្របគ្នានេះក៏មានអ្នកគាំទ្រជាច្រើនបង្អុលបង្ហាញ ពីទាក់ទាញរបស់តារាស្រីទាំង ២ថា អ្នកណាទាក់ទាញនិងលូយជាង ដែលមានអ្នកខ្លះអះអាងថាជា Jennie ព្រោះនាងតែងតែបញ្ចេញស្ទាយប្លែកៗមិនជាន់គ្នាគួរឲ្យចាប់អារម្មណ៍ ខណៈដែលអ្នកខ្លះថាជាJoy ដោយសារតែកាយវិការទាក់ទាញនិងទឹកមុខមានមន្តស្នេហ៍របស់នាង៕
ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖
ប្រភព : kbizoom