ភ្នំពេញ៖ អាចនិយាយបានថាកម្មវិធី Miss World Cambodia បានបង្កើតឡើងអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។ ដោយបវរកញ្ញាពិភពលោកកម្ពុជាគ្រប់ជំនាន់ ក៏មានឱកាសទៅប្រកួតបង្ហាញសមត្ថភាពលើឆាកអន្តរជាតិផងដែរ។ ពិតណាស់ បើទោះបីបេក្ខភាពកម្ពុជា មិនធ្លាប់បានចូលដល់Topដូចប្រទេសផ្សេងៗ ប៉ុន្តែគេឃើញមហាជននៅតែគាំទ្រ និងលើកទឹកចិត្តគ្រប់ៗគ្នា។
យ៉ាងណាមិញ ថ្មីៗនេះកម្មវិធី Miss World Cambodia ទើបតែបញ្ចប់ការប្រកួត ព្រមទាំងរកឃើញម្ចាស់ជ័យលាភីអាចឆ្នាំ២០២២ដោយបានទៅលើកញ្ញា តេង ស្រីពេជ្រ។ ជាមួយគ្នានេះដែរ បើទោះបីបវរកញ្ញារូបនេះនៅក្មេង ប៉ុន្តែចំណេះដឹង សមត្ថភាពក៏ល្អ ចំណែករូបសម្រស់ក៏ស្រស់ស្អាត ហើយថែមទាំងមានកម្ពស់ខ្ពស់ រូបរាងស្រឡូនទៀតផង។
គួរបញ្ជាក់ផងដែរថា Miss World Cambodia 2022 កញ្ញា តេង ស្រីពេជ្រ នាងក៏ធ្លាប់បានចូលរួមប្រកួតក្នុងកម្មវិធី Miss Teen International Cambodiaពីមុន ដែលជាកម្មវិធីប្រកួតបវរកញ្ញាយុវវ័យដំបូងគេនៅកម្ពុជា។ ក្នុងនោះដែរ សង្ឃឹមថាអំឡុងពេលរង់ចាំថ្ងៃប្រកួតលើឆាកអន្តរជាតិមកដល់ កញ្ញា តេង ស្រីពេជ្រ នឹងអាចពង្រឹងសមត្ថភាព ចំណេះដឹងបន្ថែម ដើម្បីទទួលបានតំណែងណាមួយពីកម្មវិធី Miss World នាពេលខាងមុខ៕
សូមទស្សនារូបភាពខាងក្រោម៖