ច្បាស់ៗហើយ Selena បញ្ជាក់ថា នាងមិនមានរឿង ជាមួយប្រពន្ធអតីតគូស្នេហ៍ទេ - TrueID

ច្បាស់ៗហើយ Selena បញ្ជាក់ថា នាងមិនមានរឿង ជាមួយប្រពន្ធអតីតគូស្នេហ៍ទេ

November 3, 2022

បរទេស៖ កាលពីមុននេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន បានយកចិត្តទុកដាក់ និងចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ រូបភាបរបស់តារាស្រី Selena Gomez និង Hailey ដែលជាភរិយា Justin Bieber ពោរពេញដោយ ភាពស្និទ្ធស្នាល បើទោះបីជាកន្លងមក តែងតែមានការលើកឡើងពីភាពចម្រូងចម្រាស រវាងតារាស្រីពីរដួងនេះ បន្ទាប់ពី Haileyបានរៀបការជាមួយ Justin។

តែទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះ តារាស្រី Selena បានបង្ហាញថា នាង និង Hailey គឺមិនមានបញ្ហាអ្វីជាមួយគ្នានោះទេ ខណៈដែលនៅក្នុងការផ្ដល់បទសម្ភាសន៍មួយ នៅពេលដែលត្រូវបាន គេសួរអំពីរូបថត ថតជាមួយនឹង Hailey

ក្នុងនោះដែរ នាងបានលើកឡើងថា វាមិនមែនជារឿងធំដុំនោះទេ និងមិន​ចាំ​បាច់​និយាយ​ពី​រឿង​នេះ ឬ​ឆ្ងល់​ច្រើនអ្វីដែរ ដោយសារតែនាង និង Hailey គឺពិតជាធម្មតាទាំងស្រុង មិនមានការទាស់ទែង ដូចពាក្យចចាមអារ៉ាមនោះឡើយ ព្រមជាមួយនឹងឃ្លាបញ្ជាក់ថា៖ 

ម៉្យាងវិញទៀត កាលពីមុននេះ តារាស្រី Hailey ក៏ធ្លាប់បាននិយាយក្នុងកម្មវិធី របស់នាងដែរថា អ្នកទាំងពីរតែងតែគោរពគ្នាទៅវិញទៅមក និងបាន​បដិសេធ​យ៉ាង​ម៉ឺងម៉ាត់​ ទៅលើរឿងដែលថា លោក Justin បាន​បោក​ ប្រាស់ Selena ផងដែរ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Selena 
Selena 
Selena
Selena
Selena 
Selena 
Hailey
Hailey
Selena និង Hailey
Selena និង Hailey
Selena និង Hailey
Selena និង Hailey
ទាក់ទងជាមួយ:
តារាអន្តរជាតិ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...