កូរ៉េខាងត្បូង ៖ ជាការពិតណាស់ Jin ដែលគ្រប់គ្នាតែងតែដឹងពីរហ័សនាមថា WorldwideHandsome ដែលជាផ្នែកមួយរបស់ក្រុម BTS អស់រយៈពេលជាង ៨ ឆ្នាំមកហើយ ជាមួយសមត្ថភាព ជំនាញដ៏ពិសេស និងរូបសម្បិត្តិដ៏ស្រស់សង្ហា ដែលតែងទទួលបានការចាប់អារម្មណ៍ និងការស្រលាញ់គាំទេរបស់ ARMY ជាច្រើនឆ្នាំមកហើយ។
ជាក់ស្ដែងថ្មីៗនេះ ការ Tweet មួយដែលមានរូបថតមួយដែលមាន Jinសមាជិកក្រុម BTS បាន photobombers លោក Billy Ray Cyrus និងកូនស្រីរបស់លោក ហើយរូបរបស់លោក Noah Cyrus ក៏ទទួលបានភាពល្បីល្បាញនៅលើTwitter តែម្តង។
This is Jin’s photo now 😭 pic.twitter.com/wOFmhm9Xk5
— Josie ☾ ⁷ (SLOW)ARSD📌 (@chibiseokjini) August 1, 2021
ក្នុងនោះ Twitter រូបមួយនេះ វាត្រូវបានបង្ហោះនៅថ្ងៃទី១ ខែសីហា ហើយទទួលបានការ Like ជិត ៦ ម៉ឺននាក់ និងក្រោយមក អ្នកគាំទ្រក៏បានចងចាំពីគ្រាដ៏សំខាន់ៗផ្សេងទៀត របស់ Jin ជាមួយតារាល្បីៗលោកខាងលិច។
ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖
ប្រភព : Allkpop