ចិន៖ ថ្មីៗនេះ តារាស្រី Fan Bingbing ត្រូវបានប្រព័ន្ធផ្សព្វផ្សាយចិនមួយចំនួន បានផ្សព្វផ្សាយពីវីដេអូដែលថតពីកន្លែងកើតហេតុ ក្នុងពេលដែលរូបនាងបានបង្ហាញខ្លួនជាមួយនឹង បុរសមិនស្គាល់មុខម្នាក់ ពេលទៅជប់លៀងជាមួយនឹងគ្រួសាររបស់នាង។
តាមរយៈរូបថតដែលកាត់ចេញពីវីដេអូនេះ បានធ្វើឲ្យមនុស្សជាច្រើន អាចសង្កេតឃើញថា ទំនាក់ទំនងរវាង តារាស្រីរូបនេះ និងបុរសម្នាក់នោះ ពិតជាមិនធម្មតានោះទេ ដោយពួកគេទាំងពីរ មានកាយវិការស្និទ្ធស្នាលជាច្រើន ដែលធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយ និងសាធារណៈជនក្នុងប្រទេសបានចោទសួរចង់ដឹង ថាតើនាងពិតជាមានមិត្តប្រុសថ្មីដែរឬយ៉ាងណា។
លើសពីនេះ តារាស្រី Fan Bingbing បានកាន់ដៃ បុរសម្នាក់នោះ ពេលកំពុងជជែកគ្នា ហើយប្រុសម្នាក់នោះ ក៏បានថើបដៃនាងវិញដែរ ដែលនេះអាចនិយាយបានថាជា កាយវិការស្និទ្ធស្នាលមួយ ដែលគេឃើញជាញឹកញាប់ក្នុងនាមជាគូស្នេហ៍ទៀតផង៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖