កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ៩ ខែមិថុនាតំណាងមកពីផលិតកម្ម Big Hit Music បានឆ្លើយតបទៅនឹងរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយដែលបានអះអាងថាក្រុមចម្រៀងសកល BTS គ្រោងនឹងធ្វើការត្រឡប់មកវិញនៅខែកក្កដានាពេលខានមុខនេះ។
នេះបើយោងតាមរបាយការណ៍ផ្តាច់មុខមួយនៅព្រឹកថ្ងៃនេះ BTS បានកំណត់យកថ្ងៃទី ៩ ខែកក្កដាជាកាលបរិច្ឆេទសម្រាប់ការចេញអាល់ប៊ុមត្រឡប់មកវិញរបស់ពួកគេ។ មុនពេលចេញបទ «Butter» ត្រឡប់មកវិញនៅក្នុងខែឧសភា ក្រុមចម្រៀងបុរសមួយនេះ ក៏បានប្រកាសដំណឹងថានឹងចេញអាល់ប៊ុម ក្រោយពីចេញបទចម្រៀងជាភាសាអង់គ្លេសរួច។
តួយ៉ាង ឥឡូវនេះ ការបង្ហាញកាលបរិច្ឆេទផ្លូវការនៅពេលពួកគេត្រូវបានបញ្ជាក់ហើយ បានធ្វើអ្នកគាំទ្រ អន្ទះសារជាខ្លាំង តើក្រុមចម្រៀងមួយនេះ មានបទចម្រៀងប្លែកៗ ក៏ដូចជាពិរោះកម្រិតណា ជាមួយអាល់ប៊ុមនឹងចេញខែក្រោយនេះ៕
ប្រភព៖ AllKpop
សូមទស្សនារូបភាពខាងក្រោម៖