ភ្នំពេញ៖ ក្រោយផ្លាស់ប្ដូរការរស់នៅលើទឹកដីក្រៅប្រទេស រួចវិលត្រលប់មកកាន់ប្រទេសកំណើតវិញ យើងឃើញថា អតីតតារាសម្តែង និង ចម្រៀងអ្នកនាង គឹម លីហ្សា កាន់តែជោគជ័យនិងមមាញឹកខ្លាំងជាមួយនឹងមុខជំនួញនិងមុខរបរជាច្រើន ដោយមានទាំងហាងផលិតផលថែសម្រស់ ហាងលក់គ្រឿងម្ជូរជាច្រើនសាខា ដែលទទួលបានការគាំទ្រពីមហាជន និងហ្វេនៗខ្លាំង។
ជាមួយគ្នានេះ បើទោះបីជារវល់យ៉ាងណាក៏ដោយ បើក្រឡេកមកចាប់អារម្មណ៍លើរូបសម្រស់របស់តារាស្រីសាច់សខ្ចីរូបនេះវិញ អ្នកណាៗក៏តែងតែសរសើរអំពីនាងមិនដាច់ពីមាត់នោះដែរ។
ដោយក្នុងនោះ យើងឃើញថា មកទល់ពេលនេះ គឹម លីហ្សា មានវ័យកាន់តែជ្រេ មានគ្រួសារ មានកូនធំៗដែរទៅហើយ ប៉ុន្តែនាងនៅតែពូកែថែរាងរៅ ថែមុខមាត់ និយមតុបតែងខ្លួនស្អាតៗឡូយឆាយពីមួយថ្ងៃទៅមួយថ្ងៃ ហាក់មើលទៅមិនទាន់ចាស់តាមវ័យបន្តិចសោះ។ ជាពិសេស តាមរយៈរូបភាពមួយចំនួនខាងក្រោមនេះ អាចនិយាយបានថា មើលទៅការតែងខ្លួនរបស់ គឹម លីហ្សា នៅតែស្អាតខ្ញង់ ក្រមុំមិនដូរតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖