រងារខ្លួនអស់ហើយ! បើ ហ្វី យ៉ាតា ស៊ិចស៊ីព្រលែងខ្លួនម្លឹងៗ - TrueID

រងារខ្លួនអស់ហើយ! បើ ហ្វី យ៉ាតា ស៊ិចស៊ីព្រលែងខ្លួនម្លឹងៗ

October 27, 2021

ភ្នំពេញ៖ ពិតណាស់ បើទោះបីជា បច្ចុប្បន្ន អតីត Freshie Girl ចំណាត់ថ្នាក់លខ២ ថៃ នារីសុជាតា ហៅ  ហ្វីយ៉ាតា មិនសូវលេចមុខក្នុងរង្វង់សិល្បៈក៏ពិតមែន ប៉ុន្តែចំពោះជីវិតរស់នៅប្រចាំថ្ងៃរបស់ស្រីស្រស់រូបនេះ ហាក់មានការចាប់អារម្មណ៍ច្រើន ពីបណ្ដាអ្នកលេងបណ្ដាញសង្គម ដោយសារតែ នាងមានរូបរាង សម្ផស្សស្រស់ស្អាត មិនចាញ់តារាឯទៀតប៉ុន្មានទេ។  

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ បានយកពេលទំនេរ ទៅលំហែកាយ លើទឹកដីឆ្នេរសមុទ្រ ដែលជាទីកន្លែងកំម្សាន្តរំសាយអារម្មណ៍ដ៏ល្អ និងស្អាតបំផុតក្នុងប្រទេសកម្ពុជាផងដែរ។ ជាមួយគ្នានេះ នាងបានបង្អួតសម្រស់នៅលើវាលខ្សាច់ដ៏សរ និងធម្មជាតិដ៏ស្រស់ស្រាយ និងបានបង្ហាញរាងយ៉ាងស្លីម ព្រមទាំងសាច់សរខ្ចី ជាមួយឈុតប៊ីគីនី យ៉ាងស៊ិចស៊ី ឃើញហើយពិតជាទ្រាំសរសើរមិនបាន។

យ៉ាងណាមិញ តាមរយៈរូបភាពដែលនាងបានបង្ហោះក្នុងបណ្ដាញសង្គមរបស់នាងនោះ យើងឃើញថា មានអ្នកចូលចិត្តនិងចុចឡាចរូបនាង និងបានសរសើរអំពីរូបរាងដ៏ស្រស់ស្អាតរបស់នាងជាច្រើនហូរហែរផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ទាក់ទងជាមួយ:
តារាខ្មែរ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...