Lisa តែងខ្លួនធ្វើទេពអប្សរ ស្អាតគួរឲ្យស្រលាញ់ក្នុងថ្ងៃ​ Christmas - TrueID

Lisa តែងខ្លួនធ្វើទេពអប្សរ ស្អាតគួរឲ្យស្រលាញ់ក្នុងថ្ងៃ​ Christmas

December 25, 2021

កម្សន្ត៖ នៅក្នុងថ្ងៃ Merry Christmas នេះ តារាកូរ៉េ ជាច្រើនក៏បាននាំគ្នា បង្ហោះរូបភាពស្អាតៗដើម្បីអបអរពេលវេលាដ៏សប្បាយរីករាយនេះគ្រប់ៗគ្នា។​ អ្វីដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍ជាងគេនោះ គឺរូបភាពរបស់ Lisa ដែលនាងតែងខ្លួនជាទេពអប្សរយ៉ាងស្រស់ស្អាត។

Lisa
Lisa

កាលពីប៉ុន្មានម៉ោងមុននេះ Lisa បានធ្វើឲ្យហ្វេនៗសរសើរមិនដាច់ពីមាត់ថាគួរឲ្យស្រលាញ់ ព្រោះតែនាងតែខ្លួនខុសប្លែកពីរាល់ដង។ នៅក្នុងនោះ នាងបានពាក់ឈុតពណ៌ស ផាត់មុខបែបពណ៌ផ្កាឈូក ពាក់មកុដពេជ្រមិនដឹងក្លែងក្លាយឬមែនទែនទេ តែសមជាមួយនឹងសក់ពណ៌ផ្កាឈូកដែរនោះ មុខឡើងដូចតុក្កតា។ 

Lisa
Lisa

លើសពីនោះ តារារ៉េបរូបនេះ ក៏បានបង្ហោះវីដេអូនៅក្នុងគណនី Youtube របស់នាង ដែលស្លៀកឈុតទេពអប្សរនេះរាំដែលមើលទៅពិតជាទាក់ទាញខ្លាំង។ ទន្ទឹមនឹងនោះ នាងក៏បានសរសេរនៅពីលើរូបថា អបអរថ្ងៃគ្រីស្មាសទៅកាន់ហ្វេនៗផងដែរ៕

ប្រភព៖ Lalalalisa_m

Lisa 
Lisa 
ទាក់ទងជាមួយ:
តារាថៃរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...