ក្រុមតារាចម្រៀងស្រីកូរ៉េ Black Pink បានចេញនូវ Poster ដ៏អាថ៌កំបាំងថ្មីមួយដើម្បីគម្រប់់ខួប ៥ឆ្នាំរបស់ពួកគេតាំងពីព្រឹកព្រលឹមតែម្ដង។ ប្រិយមិត្តក៏ដូចជាអ្នកគាំទ្រផ្សេងៗកំពុងតែនាំគ្នាច្របូកច្របល់មិនដឹងថា តើនឹងមានការចេញនូវបទថ្មី ឬការចូលរួមសហការជាមួយនឹងតារារូបណានោះទេ។
គួរបញ្ជាក់ផងដែរថា ក្រុមតារាចម្រៀងស្រីកូរ៉េ BLACKPINK នេះ បានចូលក្នុងវិស័យសិល្បៈដំបូងកាលពី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ ជាមួយនឹងបទចម្រៀងដំបូងរបស់ពួកគេដែលមានឈ្មោះថា BoomBayah។
ខាងផលិតកម្ម YG ក៏មិនទាន់ចេញជាព័ត៌មានលម្អិតអំពីគម្រោងថ្មី ដែលមាន លេខ ៤+១នេះ ផងដែរ។
តើអ្នកទាំងអស់គ្នាយល់ថា ៤+១ មានន័យយ៉ាងណាដែរ?