ថៃ៖ ដូចដែលដឹងស្រាប់ហើយថា តារាសម្ដែងស្រី Bella Ranee ដែលគេស្គាល់ថា ជាតួឯកស្រី នាងការ៉ាកេត ហាក់ដូចជាមិនខ្វាយខ្វល់ ឈឺចិត្តជាមួយនឹងការបែកបាក់ស្នេហាដែលខំសាងអស់៩ឆ្នាំសោះ។ ផ្ទុយទៅវិញ អ្នកគាំទ្រសង្កេតឃើញថា នាងកំពុងតែមម៉ាញឹកជាខ្លាំងក្នុងការងារសិល្បៈ កំឡុងពេលទើបនឹងចេញរឿងថ្មីនេះផង។
ងាកទៅមើល តារាសម្ដែងប្រុស Pope ដែលជាដៃសម្ដែងរឿង បុព្វេសន្និវាស របស់ Bella វិញ លោកក៏ទទួលបានការស្រលាញ់គាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រដូចគ្នា។ ស្របពេលដែលលោកមិនទាន់មានសង្សារផងនោះ អ្នកគាំទ្រនាំគ្នាចាប់គូ ចង់ឲ្យលោក Pope និង Bella មានទំនាក់ទំនងស្នេហាគ្នា។
ជាពិសេស មើលទៅតារាសម្ដែងប្រុសស្រីមួយគូនេះ ហាក់ដូចជាស៉ីសង្វាក់គ្នា មិនថាពេលសម្ដែងក្នុងរឿង ឬពេលធ្វើការងារចាប់ដៃគូខាងក្រៅនោះទេ Pope និង Bella ដូចជាស្និទស្នាលគ្នាណាស់។ ទន្ទឹមនឹងនោះ ព្រោះតែពួកគេសុទ្ធតែនៅទំនេរមិនទាន់មានម្ចាស់បេះដូងរាងខ្លួនផងនោះ ធ្វើឲ្យហ្វេនៗស្រឡាញ់ដកចិត្តមិនរួចទេ៕