រាជធានីភ្នំពេញ ៖ អ្នកតាមដានបណ្តាញសង្គម ប្រាកដជាដឹងច្បាស់ថា គ្រប់រឿងរ៉ាវទាំងអស់ ចែករំលែកបានយ៉ាងឆាប់រហ័សបំផុត ជាពិសេសមនុស្សបុគ្គលដែលល្បីៗនេះតែម្តង មានអ្នកស្គាល់កាន់តែច្រើន មានគេតាមដានច្រើន រឿងអាស្រូ.វក៏ត្រូវគេចាប់អារម្មណ៍ខ្លាំង។
យ៉ាងណាមិញ ងាកទៅមើល តារាប្រុស ម៉ៃ សុគន្ធ វិញ មហាជនផ្ទុះការចាប់អារម្មណ៍សម្តីរូបលោក បង្ហោះសារថា លោក ភិទិ ដំបូងឡើយជាតួឯក ប៉ុន្តែចុងក្រោយបែរជាក្លាយជាតួរងវិញ ព្រោះតែបង្ហាញវត្តមានតួឯកស្រី ដោយរូបលោកប្រៀបធៀបនឹង តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ បិទបាំងរឿងមានប្រពន្ធកូនរហូតដល់កូនៗពេញកម្លោះស្តូក។
ទន្ទឹមនឹងការបង្ហោះសារដូច្នេះរួច ទំព័រហ្វេសប៊ុកល្បី«វិភាគរឿងកុន» សរសើរលោក ម៉ៃ សុគន្ធ ពេញៗមាត់ថាមានតាក់តិចបង្ហាញខ្លឹមសារគំនិតល្អៗគួរឲ្យពិចារណា ពេលនិយាយសាច់ការម្តងៗ ដោយគាំទ្រយ៉ាងពេញទំហឹងនូវគំនិត កុំអាលមានស្នេហា ខណៈមិនទាន់ជោគជ័យ ដោយលើកឡើងថា ៖