កម្សាន្ត ÷ នៅថ្ងៃទី ១៣ ខែកក្កដា Kim Hee Sun បានចូលរួមសន្និសីទសារព័ត៌មាន សម្រាប់ស៊េរីរឿង Netflix នាពេលខាងមុខរបស់នាង ដែលមានចំណងជើងថា «Remarriage & Desires» ដែលធ្វើឡើងនៅ CREST72 Jung-gu Seoul ។
ហើយនៅទីនេះ តារាស្រីរូបនេះបានបង្ហាញខ្លួន ក្នុងម៉ូដសក់ខ្លីត្រឹមក ស្បែកជើងកវែងពណ៌ត្នោតខ្ពស់ និងរ៉ូបខោខូវប៊យឡូយ បញ្ចេញនូវភាពក្មេងជាងវ័យ និងរស់រវើករបស់ខ្លួន មិនតែប៉ុណ្ណោះស្បែកជើងកវែង និងការកាត់សក់ខ្លី រួមជាមួយរ៉ូបរបស់នាងក៏បានរំលេចជើងតូច វែង របស់តារាស្រីរូបនេះយ៉ាងល្អឥតខ្ចោះ ធ្វើឲ្យអ្នកនិយមលេងអ៊ីនធើណែតមួយចំនួនបានលើកឡើងថា Kim Hee Sun ពិតជាមានសម្រស់ក្មេងជាងវ័យមែន។
ទន្ទឹមនឹងនេះ Kim Hee Sun ជារឿយៗបង្ហាញភាពជឿជាក់ជាមួយនឹងរូបរាងរបស់នាង ដោយតារាស្រីរូបនេះបញ្ជាក់ថា នាងមិនខ្លាចភាពចាស់ទេ ព្រោះវាជារឿងធម្មជាតិ តែការរក្សាទម្លាប់នៃការតមអាហារ តាមបែបវិទ្យាសាស្ត្រ ការធ្វើលំហាត់ប្រាណជាប្រចាំ និងមិនប្រកាន់យកគំនិតអវិជ្ជមាន គឺជាអាថ៌កំបាំងរបស់ Kim Hee Sun ដើម្បីរក្សាភាពក្មេងជាងវ័យ និងភ្លឺថ្លាក្នុងវ័យជាង ៤០ ឆ្នាំនេះ៕
ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ÷
ប្រភព: Kbizoom