សម្រស់ សុខ សីឡាលីន ស្អាតពេកមើលសឹងមិនស្គាល់ - TrueID

សម្រស់ សុខ សីឡាលីន ស្អាតពេកមើលសឹងមិនស្គាល់

July 19, 2022

ភ្នំពេញ៖ បើនិយាយដល់កំពូលតារាចម្រៀងសម្លេងពីរោះ កញ្ញា សុខ សីឡាលីន ប្រិយមិត្តមួយចំនួនធំប្រាកដជាស្គាល់។ ដោយនាងបានសាងកេរ្ដិ៍ឈ្មោះលើវិថីសិល្បៈមកអស់ជាច្រើនឆ្នាំ ព្រមទាំងទទួលបានប្រជាប្រិយភាពខ្លាំងមិនធម្មតាឡើយ។ ពីមួយឆ្នាំទៅមួយឆ្នាំ តារាចម្រៀងអាចច្រៀងបានច្រើនភាសារូបនេះ រឹតតែមានហ្វេនចូលចិត្ត និងគាំទ្រច្រើនជាបន្តបន្ទាប់។ 

យ៉ាងណាមិញ ថ្មីៗនេះកញ្ញា សុខ សីឡាលីន បានបង្ហាញខ្លួនជាគណៈកម្មការក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកគឺ Cambodian Idol រដូវកាលទី៤ផងដែរ។ ពិតណាស់ បន្ទាប់បង្ហាញវត្តមានធ្វើជាគណៈកម្មការកក្នុងកម្មវិធីដ៏ល្បីមួយនេះ មានទស្សនិកជនមិនតិចនាក់នោះទេដែលបានត្រេកអរនោះ។ អាចនិយាយបានថា នេះជាលើកទី១ដែលនាងបានធ្វើជា Judge ដាក់ពិន្ទុសម្រាប់បេក្ខភាពប្រកួត។ 

ជាមួយគ្នានេះដែរ បើក្រឡេកទៅមើលរូបសម្ផស្សកញ្ញា សុខ សីឡាលីន នាពេលបច្ចុប្បន្ននេះ ឃើញថានាងកាន់តែស្រស់ស្អាតជាងមុនថែមមួយកម្រិត។ ជាពិសេស រូបភាពថ្មីដែលនាងទើបនឹងបង្ហោះ ស្លៀកឈុតស មើលទៅពិតជាស្រស់សោភ លេចធ្លោ ហើយគួរឲ្យទាក់ទាញតែម្ដង។ បើទោះបីវ័យកាន់តែច្រើន ប៉ុន្តែសម្រស់តារាស្រីរូបនេះ នៅតែក្មេង មិនចាស់ទៅតាមវ័យនោះឡើយ។ហលយរូបភាពថ្មីទាំងនេះ ត្រូវបានហ្វេនពោលពាក្យសរសើរថាស្អាតគ្រប់គ្នាផងដែរ៕  

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា សុខ សីឡាលីន
កញ្ញា សុខ សីឡាលីន
កញ្ញា សុខ សីឡាលីន
កញ្ញា សុខ សីឡាលីន
កញ្ញា សុខ សីឡាលីន 
កញ្ញា សុខ សីឡាលីន 
កញ្ញា សុខ សីឡាលីន 
កញ្ញា សុខ សីឡាលីន 
កញ្ញា សុខ សីឡាលីន 
កញ្ញា សុខ សីឡាលីន 
កញ្ញា សុខ សីឡាលីន 
កញ្ញា សុខ សីឡាលីន 
កញ្ញា សុខ សីឡាលីន 
កញ្ញា សុខ សីឡាលីន 
ទាក់ទងជាមួយ:
តារាខ្មែររូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...