កូរ៉េខាងត្បូង ៖ Jennie សមាជិកក្រុម BLACKPINK គឺជាតារាស្រី ដែលពេញនិយមបំផុតនាពេលបច្ចុប្បន្ន ដែលនាងគឺជា Idol ដ៏មានឥទ្ធិពលនៅពេលនាងអាចច្រៀងរ៉េបនិងរាំបានយ៉ាងអស្ចារ្យ។ ប៉ុន្តែថ្មីៗនេះអ្នកនិយមលេងអ៊ីនធើណែត បានលើកឡើងនូវភាពចម្រូងចម្រាសមួយថា តើ Jennieដោយចៃដន្យ ឬដោយចេតនាបង្ហាញពីរបួសរបស់នាង ទាក់ទាញចំណាប់អារម្មណ៍ និងលុបរឿងអាស្រូវខ្ជិល។
ក្នុងនោះ អ្នកលេងអ៊ីនធើណែតជាច្រើនជឿជាក់ថាតារាស្រីរូបនេះមានចេតនាបង្ហាញពីរបួសរបស់នាង ពីឆាករហូតដល់ថតរូបជាមួយ BLACKPINKនៅខាងក្រោយឆាក ទៅអាកាសយានដ្ឋាន ឬសូម្បីតែពេលផ្សាយផ្ទាល់ជាមួយអ្នកគាំទ្រក៏ដោយ សកម្មភាពនេះត្រូវបានអ្នកនិយមលេងអ៊ីនធើណែតជាច្រើន ចាត់ទុកថាជាលេសមួយ បន្ទាប់ពី Jennieជាប់ក្នុងរឿងអាស្រូវថាខ្ជិលរាំ។
ទោះយ៉ាងណាបន្ទាប់ពីភាពចម្រូងចម្រាសនេះបានផ្ទុះឡើង សហគមន៍ Blink ជាពិសេស និងអ្នកគាំទ្រKpop ភាគច្រើន បានការពារតារាស្រីរូបនេះផងដែរ ជាការពិតនៅពេលដែលមានរបួស Jennie តែងតែជាអ្នកលាក់បាំងរបួសរបស់នាងដោយប្រយ័ត្នប្រយែងថែមទាំងបង្ហាញអាកប្បកិរិយាវិជ្ជមាន និងញញឹមដោយចេតនា ហាក់ដូចជាគ្មានអ្វីកើតឡើងទៅអ្នកគាំទ្រ។
ចំណែក រឿងអាស្រូវរាំដំបូងរបស់ Jennie បានកើតឡើងនៅឆ្នាំ២០១៨ នៅពេលដែល BLACKPINK កំពុងធ្វើកម្មវិធី InYour Area World Tour ដែលមានអ្នកគាំទ្រជាច្រើន បានចង្អុលបង្ហាញថាJennie បានរាំដែលបញ្ចេញថាមពលតិចជាងសមាជិកដទៃទៀត ទោះយ៉ាងណាអ្នកគាំទ្របានចង្អុលបង្ហាញថា មូលហេតុគឺដោយសារតែ Jennie ដួល ហើយរមួលជើងខាងស្តាំនៅលើឆាក មិនតែប៉ុណ្ណោះតារាស្រីរូបនេះថែមទាំងធានាអ្នកគាំទ្រថា នាងមិនអីទេ ជាមួយនឹងរូបថតខាងក្រោយឆាក ដែលបង្ហោះដោយអ្នករាំរបស់Jennie ដែលបានបង្ហាញពីការរុំជើងរបស់នាង។
ក្រោយមក នៅឆ្នាំ ២០២០ ពេលដែល Jennieត្រូវប្រើឈើច្រត់ អំឡុងពេលផ្សាយបន្តផ្ទាល់ ហើយទៅព្រឹត្តិការណ៍ផ្សេងៗ ចំពោះកង្វល់របស់អ្នកគាំទ្រ Jennieបានពន្យល់ថា នាងទើបតែរអិលដួល ដោយចៃដន្យ ទើមានរបួសកជើង និងសរសៃរបស់នាង។
នៅមិនទាន់អស់ ក្នុងអំឡុងពេលនៃការផ្សព្វផ្សាយពីបទ«How You Like That» និង «PrettySavage» នោះ Jennie ត្រូវបានសង្ស័យជាថ្មីម្តងទៀតថាខ្ជិលក្នុងការរាំ ដោយសារតែនាងមានភាពខុសប្លែកគ្នាបន្តិចបន្តួច និងមិនមានចលនាចូលរួមជាមួយសមាជិក។ ប៉ុន្តែជាថ្មីម្តងទៀត Jennie ត្រូវបានគេផ្តល់សក្ខីកម្មថា នាងពាក់ស្រោមជើង និងស្បែកជើងកែងខ្ពស់ ដើម្បីលាក់ កជើងដែលមានរបួស។
ទីបំផុត Jennieអាចបង្ហាញថា នាងមិនខ្ជិលក្នុងការរាំទេ រូបភាពដែលបង្ហាញពីការរងរបួស ភាគច្រើនត្រូវបានអ្នកគាំទ្រថតដោយចៃដន្យ មិនមែននាងបង្ហោះវាដោយខ្លួនឯងដើម្បីទទួលបានការអាណិតអាសូរទេ រឿងរ៉ាវទាំងនេះ Jennieបានលះបាំងវា ដោយស្ងៀមស្ងាត់នៅលើឆាក និងអ្នកគាំទ្រ ទើបបានជាធ្វើឱ្យអ្នកទស្សនាចាប់អារម្មណ៍បែបនេះ៕
ប្រភព : kenh14.vn