ខំប្រឹងរកលុយពេក Angela Baby ត្រូវបានមហាជន មើលឃើញស្គមស្គាំងខ្លាំង គួរឲ្យបារម្ភ! - TrueID

ខំប្រឹងរកលុយពេក Angela Baby ត្រូវបានមហាជន មើលឃើញស្គមស្គាំងខ្លាំង គួរឲ្យបារម្ភ!

September 9, 2021

ចិន៖ កាលពីថ្មីៗនេះ នៅល្ងាចថ្ងៃទី ៨ ខែកញ្ញា តារាសម្តែងអ្នកម៉ាក់កូន Angela Baby បានបង្ហាញវត្តមាន អញ្ជើញឱ្យចូលរួមព្រឹត្តិការណ៍ផ្សព្វផ្សាយ ផលិតផលម៉ាកល្បីមួយ កំពុងតែត្រូវបានលើកធ្វើប្រធានបទរបស់មហាជន នៃរូបសម្រស់របស់តារាស្រីរូបនេះ។

តួយ៉ាងត្រូវបានគេឲ្យដឹងថា អស់រយៈពេលជាយូរណាស់មកហើយ ដែលតារាស្រីរូបនេះ ខានស្លៀកពាក់រ៉ូបដ៏ស្រស់ស្អាត ដែលបានទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីអ្នកគាំទ្រ។ ក្នុងនាមជាទេពធីតាលំដាប់ក្នុងវិស័យកម្សាន្តចិន ភរិយារបស់ Huang Xiaoming តែងតែផ្តោតការយកចិត្តទុកដាក់លើគ្រប់ព្រឹត្តិការណ៍មិនថាតូច ឬធំនោះទេ។

ទោះយ៉ាងណាក៏ដោយរូបថតពីព្រឹត្តិការណ៍របស់ Angela Baby កំពុងធ្វើឱ្យមនុស្សមានការតក់ស្លុតយ៉ាងខ្លាំង ដោយក្នុងរូបភាពទាំងនេះ ទស្សនិកជន ពិតជាឃើញ ភាពស្រស់ស្អាត មកជាមួយនឹងរាងកាយដ៏ «ស្តើង» ដូចស្បែកគ្របដណ្តប់ឆ្អឹង ពិតគួរឲ្យបារម្ភ។

ជាក់ស្តែង ដោយស្លៀករ៉ូបគ្មានខ្សែ បានបង្ហាញស្មាទទេស្អាតរបស់នាង បានបង្ហាញឲ្យឃើញ នៃឆ្នឹងដែលបានផុសឡើង ជាមួយដើមដៃដ៏តូចដូចនំប៉័ងបាក់យ៉ុង ទោះបីជានាងមានសម្រស់ស្រស់ស្អាតក្តី តែយ៉ាងណា តារាស្រីវ័យ ៣២ឆ្នាំ គួរតែថែរក្សារសុខភាពឲ្យមានសាច់ជាងនេះ ធ្វើឲ្យមើលទៅក៏កាន់តែស្អាតម្យ៉ាងដែរ៕

ប្រភព៖ https://kenh14.vn/

សូមទស្សនារូបភាពខាងក្រោម៖

 រូបភាពថ្មី Angela Baby
 រូបភាពថ្មី Angela Baby
 រូបភាពថ្មី Angela Baby
 រូបភាពថ្មី Angela Baby
 រូបភាពថ្មី Angela Baby
 រូបភាពថ្មី Angela Baby
 រូបភាពថ្មី Angela Baby
 រូបភាពថ្មី Angela Baby
 រូបភាពថ្មី Angela Baby
 រូបភាពថ្មី Angela Baby
 រូបភាពថ្មី Angela Baby
 រូបភាពថ្មី Angela Baby
 រូបភាពថ្មី Angela Baby
 រូបភាពថ្មី Angela Baby
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...