កូរ៉េខាងត្បូង៖ កាលពីថ្មី ៗ នេះ តារាសម្តែងស្រី Song Hye Kyo បានបង្ហោះរូបក្របជាបន្តបន្ទាប់សម្រាប់ទស្សនាវដ្តីថ្មីមួយនឹងត្រូវចេញផ្សាយ នាពេលខានមុខ ដែលបានប្រមូលក្រសែភ្នែករបស់មហាជន ទៅនឹងរូបភាពបែកធ្លាយទាំងនេះ។
តារាស្រីរូបនេះបានបញ្ចេញភាពសិចស៊ី ជាមួយនឹងទឹកមុខ ស៊ីគ្នាខ្លាំងទៅនឹង សក់ខ្លីរបស់នាង ជាមួយនឹង ការតុបតែមុខបែបសាមញ្ញរសនិយមទៅតាមវ័យរបស់នាង ដោយមើលទៅ ពិតជាគួរឲ្យគយគន់ ដូចរូបគំនូរតែម្តង។
ដោយហេតុនេះ ជាមួយនឹង រូបភាពដ៏ប្រណិត និងឆើតឆាយដូចដែលទស្សនិកជនបានឃើញ ដោយមិនបាច់សង្ស័យនោះទេ ហេតុអ្វីតារាស្រី នៅតែជាអាយដលក្នុងដួងចិត្តមហាជន លើសពីនេះ រូបនាងនៅតែកាន់កាប់ជា តួឯកស្រី ក្នុងវ័យ ៤១ ខណៈតារាស្រីវ័យស្របាលនាង ដើរតួជាម្តាយ ហើយបើប្រៀបធៀប Song Hye Kyo នៅតែក្មេងជាងវ័យដដែល៕
សូមទស្សនារូបភាពខាងក្រោម៖